ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងការបំពេញភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព និងសុវត្ថិភាពសង្គម ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។ តាមរយៈសារលិខិតរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងក្រសួង ស្ថាប័ន។ ជាកិច្ចចាប់ផ្ដើម លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់ តំណាងក្រសួង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ។ តាមរយៈសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ របស់ សម្តេចបវរធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់គ្រឿងបន្លាស់ ចំនួន 06 មុខ របស់ម៉ាស៊ីនភ្លើងចល័ត MGP 10 x 625...
ភ្នំពេញ ៖ ចេញពីទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាស់កកាយរំលឹក ពីអតីតកាលរបស់ខ្មែរថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលើនយោបាយផ្ទៃក្នុង របស់កម្ពុជា ។ នាឱកាសអញ្ជើញធ្វើបឋកថា ក្រោមប្រធានបទ “កម្ពុជា និង អាស៊ាន,...
ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន នឹង ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន ឈ្មោះថា «នាគមាស ២០២៥» រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១៤-២៨ ឧសភា ខាងមុខដែលមានវត្តមាន កងទ័ពទាំងពីរ ប្រទេសជាង២ពាន់នាក់ ខណៈជារៀងរាល់ឆ្នាំកម្ពុជា-ចិនតែងតែធ្វើសមយុទ្ធជាមួយគ្នា ។ ប្រធានបទឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺ...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំសហភាពអឺរ៉ុប កំពុងអង្វរលោក ឱ្យធ្វើទំនាក់ទំនង ការទូត ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលវិមានក្រឹមឡាំង បានអះអាង ដោយបដិសេធមិនឆ្លើយតបនឹងការ អំពាវនាវរបស់មេដឹកនាំសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានច្រានចោលការរិះគន់លើរូបភាព ដែលបង្កើតដោយ AI ដែលពណ៌នារូបលោក នៅក្នុងសម្លៀកបំពាក់ជា សម្តេច ប៉ាប ដោយលោកទទូចថា ប្រតិកម្មត្រូវបានជំរុញដោយ “ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ” មិនមែនសហគមន៍កាតូលិកនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ភេរវកម្មកាលពីខែមេសា នៅតំបន់កាស្មៀរ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយ នៅលើបណ្តាញសង្គម...
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៣០នាក់ទៅពន្ធនាគារ ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តការបង្រ្កាប ក្រុមក្មេងទំនើង...
សៀមរាប ៖ កម្ពុជា បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញា ពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាព លោក ហែម វណ្ណឌី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹម ត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ប្រេងរំអិល N°40 (15W40) ចំនួន 6,000 លីត្រ សម្រាប់ត្រៀមបម្រុងប្តូរ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុប ហៅកាត់ថាEC គ្រោងនឹងស្នើច្បាប់ដើម្បីបញ្ចប់បំពង់បង្ហូរឧស្ម័នរុស្ស៊ី និងឧស្ម័នធម្មជាតិរាវ LNG ទាំងអស់នៅចុងឆ្នាំ២០២៧។ ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ សហភាពអឺរ៉ុបបាននឹងកំពុងជំរុញ ឱ្យកាត់ផ្តាច់ការនាំចូលថាមពលពីអ្នកផ្គត់ផ្គង់ដ៏ធំបំផុតតែម្តង។ ទោះបីជាបរិមាណធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រទេសរុស្ស៊ីនៅតែជាប្រភពឧស្ម័នដ៏ច្រើនសម្រាប់ប្លុកនេះ តាមរយៈបំពង់បង្ហូរប្រេងតាមរយៈប្រទេសតួគី និងការនាំចេញឧស្ម័ន LNGផងដែរ ។ យោងតាមមនុស្សដែលដឹងពីបញ្ហានេះ នៅក្នុងខែមិថុនា EU...
បរទេស៖ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួនធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាពការពារជនស៊ីវិលក្នុងករណីមានការវាយប្រហារណាមួយ។ គេសង្កេតឃើញថាសមយុទ្ធយោធាដែលពុំធ្លាប់ឃើញមាននេះ កើតឡើងចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។ យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល និងការអនុវត្តនីតិវិធីដាច់ភ្លើងអគ្គិសនីជាដើមផង។ រដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការដំឡើងជាមួយនឹងឧបករណ៍ដើម្បីក្លែងបន្លំ និងដើម្បីហាត់សមផែនការជម្លៀសខ្លួនឡើងវិញសម្រាប់ការឆ្លើយតបបន្ទាន់រហ័ស និងសម្របសម្រួលដែរ។គួរឲ្យដឹងដែរថាសមយុទ្ធបែបនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌាជាលើក ដំបូងចាប់តាំងពីឆ្នាំ១៩៧១មកម្ល៉េះនៅពេលដែលពួកគេត្រូវបាន ណែនាំចំពេលមានការតស៊ូដើម្បីឯករាជ្យរបស់បង់ក្លាដែស។ រំលឹកដែរថាកាលពីសប្តាហ៍មុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTដែលបានដកស្រង់ចេញពីសារព័ត៌មានជាច្រើន បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តផែនការមួយសម្រាប់ការកាន់កាប់ដោយយោធានៃតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅដោយបង្ខំនៃប្រជាជនប៉ាឡេស្ទីន របស់ខ្លួនទៅកាន់ផ្នែកខាងត្បូងនៃទឹកដីនេះ។ យោងតាមមន្ត្រីដែលដកស្រង់ដោយ AP ផែនការថ្មីនេះគឺសំដៅជួយដល់ប្រទេសអ៊ីស្រាអែលដើម្បីសម្រេចបាននូវគោលដៅសង្គ្រាមរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងដែលកាន់កាប់នៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធកំពុងចាប់អ្នកចាប់បាន៥៩នាក់នៅឡើយ ទោះបីជាប្រហែល៣៥នាក់ត្រូវបានគេជឿថាបានបាត់បង់ជិវិតទៅហើយក៏ដោយ។ ប្រភពចំនួន២ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបោះឆ្នោតជាឯកច្ឆ័ន្ទលើយុទ្ធសាស្ត្រនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃចន្ទម្សិលមិញហើយមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងការពារអ៊ីស្រាអែលលោក Eyal Zamir...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងបើកសមរភូមិថ្មីនៅក្នុងសង្គ្រាមពន្ធគយរបស់លោក ដោយផ្តោតលើខ្សែភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះកាលពីយប់ថ្ងៃអាទិត្យនៅលើវេទិកាសង្គម Truth Social លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ពន្ធ...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជន សំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ។ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” នៅថ្ងៃអង្គារ ទី៦ ខែឧសភា...
កណ្តាល៖ ក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើទោះបីកម្ពុជា ទទួលរងផលប៉ះពាល់ ពីវិបត្តិកូវីដ១៩ និងបន្តមកសង្គ្រាម ពាណិជ្ជកម្មយ៉ាងណាក្តី តែរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនយកពេលវេលា ដ៏មានតម្លៃទៅខ្វល់ខ្វាយពីយុទ្ធសាស្រ្តផ្ការីក របស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់តែពីការពង្រីកសមិទ្ធផលនានា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ។សម្តេចថា សមិទ្ធផលនេះគឺ ប្រជាពលរដ្ឋចង់បានគ្រប់គ្នា ។ នេះហើយគឺជាផ្ការីក នៃសមិទ្ធផលរបស់គណបក្ស ប្រជាជនកម្ពុជា។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ “គម្រោង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ គ្រឿងបន្លាស់ម៉ាស៊ីនភ្លើងចំនួន 30មុខ ជូន តាមបណ្តារោងចក្រអគ្គិសនីខេត្តចំនួន 05 សម្រាប់ផែនការឆ្នាំ 2025 ។ អគ្គិសនីកម្ពុជា...
ខេត្តកំពង់ធំ: នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនពិការ ដែលជាយុទ្ធមិត្តរួមអាវុធ រួមការងារ ក្នុងទសវត្សឆ្នាំ១៩៨០ ដែលបានទទួលមរណភាព នៅវេលាម៉ោង១:១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយរោគាពាធក្នុងជន្មាយុ...
កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ។ ពិធីបើកការដ្ឋាន ដែ លត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ អំពីវឌ្ឍនភាព និងការបន្តកិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក Kim Wansup រដ្ឋមន្ត្រីក្រសួង បរិស្ថានកូរ៉េ បានប្ដេជ្ញាជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យធនធានទឹក ជាមួយកម្ពុជា។ ក្នុងឱកាសជំនួបនេះ, លោក Kim...
ក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ អញើញពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ នៅក្នុងខេត្តក្រចេះ ដែលជាសំណើររបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន បានស្នើសុំតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)។ ផ្លូវទាំងពីរខ្សែនេះ រួមមាន៖ ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥...
ទូតបារាំង នឹងខិតខំចរចា លើការអនុគ្រោះពន្ធ រាល់ទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង លោក រ៉ុង ឈុន ត្រូវបានតុលាការ ដកសិទ្ធិធ្វើនយោបាយ ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ លោក ឆាយ ឫទ្ធិសែន ប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) សម្តេចធិបតី ឲ្យក្រសួងពាក់ព័ន្ធ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយនៅថ្ងៃចន្ទថា ទូកចំនួនបួនបានក្រឡាប់លិច អំឡុងពេលព្យុះមួយរំពេច នៅលើទន្លេមួយនៅភាគនិរតីនៃប្រទេសចិន ដោយបានបណ្តាលឱ្យមនុស្សប្រាំបួននាក់ស្លាប់ និងម្នាក់បាត់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បាន០ផ្សាយថា មនុស្សជាង ៨០នាក់បានធ្លាក់ចូលទៅក្នុងទន្លេ Wu នៅពេលដែលខ្យល់ខ្លាំងបានវាយប្រហារតំបន់ទេសភាពក្នុងខេត្ត Guizhou កាលពីរសៀលថ្ងៃអាទិត្យ។...
បរទេស៖ មាសបានបញ្ចប់សប្តាហ៍ជាមួយនឹងសកម្មភាពតិចតួច ខណៈដែលកិច្ចសន្យាអនាគតខែមិថុនាសកម្មបំផុតបានទូទាត់នៅតម្លៃ ៣.២៤៧,៤០ដុល្លារ ធ្លាក់ចុះត្រឹមតែ ០,៩០ដុល្លារ ឬ ០,០៣ភាគរយ កាលពីថ្ងៃសុក្រ។ លទ្ធផលធ្លាក់ចុះនេះធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់បីថ្ងៃជាប់គ្នាបន្ទាប់ពីការកើនឡើង ២៤ ដុល្លារកាលពីថ្ងៃចន្ទ។ លោហៈដ៏មានតម្លៃបានធ្លាក់ចុះ ២៧,២០ ដុល្លារនៅថ្ងៃអង្គារ , ២៨,៤០ ដុល្លារនៅថ្ងៃពុធ និង ៥០,៩០ ដុល្លារនៅថ្ងៃព្រហស្បតិ៍។ យោងតាមគេហទំព័រ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃធនាគារ (ARDB) នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានបរិច្ចាគថវិកាចំនួន 7,380.00 ដុល្លារអាមេរិក ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨...
ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស២នាក់ ជុំវិញការចោទប្រកាន់ថា រៀបគម្រោងបំផ្ទុះ នៅឯការប្រគុំតន្ត្រី របស់តារាចម្រៀងស្រី Lady Gaga ក្នុងទីក្រុង Rio de Janeiro អ៊ីរ៉ង់ ចេញមុខធ្វើជាអ្នក សម្រុះសម្រួល ភាពតានតឹង រវាងប៉ាគីស្ថាន និងប្រទេសឥណ្ឌា មហាសេដ្ឋីមានបំផុតទាំង ៥ របស់ម៉ាឡេស៊ី មានទ្រព្យសម្បត្តិសរុបកើនឡើងដល់ជិត...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី វៀងថុន ស៊ីផាន់ដន (Viengthong Siphandone)...