ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែថា ទាហានកម្ពុជាចំនួន ២រូប កំពុងទទួលបានការថែទាំ និងព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយក្រុមគ្រូពេទ្យ បន្ទាប់ពីភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា...
ភ្នំពេញ ៖ វីតាល់ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វ័ន ម៉រ លីមីតធីត រៀបចំផ្ដួចផ្ដើមកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ក្រុមគ្រួសារវ័នម៉រលីមីតធីត-សហគមន៍គោករកា និងកម្មវិធីប្រគល់ រថយន្តក្រុងមួយគ្រឿងជូន មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេនរោងចក្រមីជាតិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន...
ភ្នំពេញ៖ ក្នុងការឆ្លេីយតបចំពោះជនភៀសសឹក ដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។ ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ លោក Andy Hewson អគ្គនាយកក្រុមហ៊ុន...
(ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរពវិញ្ញាណក្ខន្ធសពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី១...
ភ្នំពេញ ៖ ក្រុមការងារចល័ត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយព័ត៌មានពីឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹកពីតំបន់មានជម្លោះព្រំដែនប្រទេសកម្ពុជា និងថៃនៅគោលដៅរួមមាន វត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ, វត្តពោធិ៍កែវមានជ័យ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្ស នឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម ។ ការថ្លែងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញស្វាគមន៍ក្រុមនិស្សិត នៃមហាវិទ្យល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ២០០នាក់ ដែលដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នាព្រឹកថ្ងៃទី១ ខែសីហា...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអាហ្វីដាប្រចាំកម្ពុជា (APHEDA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការយល់ដឹងអំពីសារធាតុអាសបេស្តុស» ដល់សមាគមនិយោជក រយៈពេលពីរថ្ងៃនៅសណ្ឋាគារ Fairfield by Marriott Phnom Penh និងសណ្ឋាគារកាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក...
តាកែវ៖ លោក កាន់ ម៉ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ តំណាងថ្នាក់ដឹកនាំខេត្តតាកែវ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៅស្រុកគិរីវង់ ខេត្តតាកែវ...
ភ្នំពេញ៖ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។ ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ “ការលើកកម្ពស់ប្រជាជន...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ ទៅឧត្តមស្នងការ នៃការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណវ ពាក់ព័ន្ធនឹងករណីយោធាថៃ ចាប់ខ្លួន និងឃុំខ្លួនយោធាកម្ពុជា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ឧត្តរមានជ័យ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១ សីហានេះ កំពុងដឹកនាំតំណាងទូត ប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលត្រូវបានថៃ ទម្លាក់គ្រាប់បែកកម្ទេច នៅក្នុងស្រុកបន្ទាយអំពិល និង ជំរុំភៀសសឹកនៅខេត្តឧត្តរមានជ័យ ៕
កំពង់ចាម ៖ ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងពត៌មានក្លែងក្លាយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដឹកនាំដោយលោកស្រី សម ផល្លា ប្រធានមន្ទីរ បានចុះធ្វើយុទ្ធនាការផ្សាព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៍មាន ក្លែងក្លាយនៅតាមសាលារៀន អាហារដ្ឋាន និងទីសាធារណៈផ្សេងៗ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ។ បើតាម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ក្រុមអាការចរណ៍កម្ពុជា នឹងចរចាទិញយន្តហោះ Boeing 737MAX 8 ពីសហរដ្ឋអាមេរិក ចំនួន១០គ្រឿង ខណៈគម្រោងនៃការចុះកិច្ចព្រមព្រៀង បញ្ជាក់ពីការទិញពិតប្រាកដ អាចនៅចន្លោះខែសីហា ឆ្នាំ២០២៥នេះ ។ លោក...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះអាត្រាពន្ធ បដិកាលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩%នេះបានធ្វើឲ្យកម្ពុជា ពង្រីករោងចក្របន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគចម្រុះជាតិសាសន៍ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃអត្រាពន្ធគយបដិការរវាងកម្ពុជា-អាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី...
នៅថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីចូលរួមចំណែកចែករំលែក និងរួមសាម្គី ជាមួយប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព និងក្នុងនាមជាឈាមជ័រជាខ្មែរតែមួយ ក្នុងបុព្វហេតុមនុស្សធម៌ ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមផ្តល់នូវជំនួយជាសម្ភារៈសំខាន់ៗជាច្រើនដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យជិតបន្ទាត់ព្រំដែន។ ការផ្ដល់ជូនជាអំណោយ ដល់១៥០០គ្រួសាររួមមានសម្ភារៈដូចជា៖ ប្រេងរឹត/ប្រេងកូឡា សាប៊ូ កន្សែងពោះគោ ក្រមារ ថ្នាំពេទ្យ ពិលបំភ្លឺដោយប្រើថាមពលព្រះអាទិត្យ...
ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនពរ ឲ្យយុទ្ធជនខ្មែរ២រូប ដែលទាហានថៃ បញ្ជូនមកឲ្យកម្ពុជាវិញ នៅព្រឹកថ្ងៃ១ សីហានេះ ឲ្យបានឆាប់ជាសះស្បើយ ។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅរសៀលថ្ងៃ១ សីហានេះបានឲ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធា និងស្តាប់ការនិយាយរបស់លោក សម...
ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានឲ្យដឹងថា ទាហានខ្មែរចំនួន២នាក់ ក្នុងចំណោម១៨នាក់ ដែលទាហានថៃចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានបញ្ជូនមកដល់ព្រំដែនច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យហើយនៅម៉ោងប្រមាណជា ១០៖៥៦នាទីថ្ងៃ១ ខែសីហា ៕
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញ នូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជា បន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើង ដែលនៅសេសសល់ដទៃទៀត ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការពារជាតិ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩% នោះ គឺកម្ពុជា ចុះច្រើនជាងគេនៅទូទាំងពិភពលោក។ គួរបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយអាមេរិក...
ភ្នំពេញ ៖ ទោះបីជាអាមេរិកបានបញ្ចុះ១៩% ក៏ដោយ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើការយ៉ាងណាចរចា ជាមួយភាគីអាមេរិកបន្តទៀត ដើម្បីកាត់បន្ថយពន្ធឲ្យបានទាបបំផុត ទៅលើវិស័យអាទិភាព ដូចជាផ្នែកវាយភណ្ឌកាត់ដេរជាដើម ។ នេះបើតាមលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា អាមេរិក បញ្ចុះពន្ធលើទំនិញនាំ ចេញពីកម្ពុជា ទៅអាមេរិក ត្រឹម ១៩% គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដើម្បីបន្ដអភិវឌ្ឍន៍ប្រទេសជាតិ តទៅមុខទៀត។ តាមរយៈបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១ ខកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែគោរពផលប្រយោជន៍ស្នូល និងផលប្រយោជន៍ សំខាន់ៗ របស់គ្នាទៅវិញទៅមក ហើយជៀសវាងការធ្លាក់ចូល ទៅក្នុងការប្រឈមមុខដាក់គ្នា និងជម្លោះ។ លោកបានអំពាវនាវឱ្យភាគីទាំងពីរបង្កើតបណ្តាញបន្ថែមទៀតសម្រាប់ការប្រាស្រ័យទាក់ទង និងការពិគ្រោះយោបល់ មើលគ្នាទៅវិញទៅមកដោយ មានគោលបំណង អាកប្បកិរិយាសមហេតុផល និងជាក់ស្តែង និងជំរុញការយល់ឃើញ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាលើពន្ធគយថ្មី ទៅលើក្រុមប្រទេស BRICS ហើយបានចោទប្រកាន់ក្រុមនេះថា បានអនុវត្តគោលនយោបាយប្រឆាំងនឹងសហរដ្ឋអាមេរិក។ ថ្លែងនៅឯសេតវិមានកាលពីថ្ងៃពុធ លោកបានអះអាងថា ក្រុមនេះកំពុងធ្វើការដើម្បីធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ហើយនាំគ្នាព្យាយាមដកវាចេញពីតួនាទីរបស់ខ្លួនជារូបិយប័ណ្ណ បម្រុងរបស់ពិភពលោក។ លោក Trump បាននិយាយថា៖ក្រុមប្រទេស BRICS ជាមូលដ្ឋានមួយក្រុមដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយឥណ្ឌាគឺជាសមាជិកមួយក្នុងក្រុមនេះផងដែរ...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បច្ចុប្បន្នកងទ័ពកម្ពុជាចំនួន ២០នាក់ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ គឺមានសុវត្ថិភាព ហើយកម្ពុជាជំរុញភាគីថៃ ឱ្យបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ប្រសាសន៍របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ...
ព្រះវិហារ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបានដឹកនាំថ្នាក់ដឹកនាំក្រសួង តំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ ២៧៤គ្រួសារ ស្មើនឹង...
ភ្នំពេញ ៖ ជាមួយនឹងការបញ្ចុះពន្ធដល់កម្ពុជា រហូតដល់១៩%នេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានហៅប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាក់ស្រុកទៅធ្វើការ នៅក្រៅប្រទេសមកធ្វើការនៅកម្ពុជាវិញ ។លោកថា ព្រោះការធ្វើការនៅក្រៅប្រទេស អត់បានជួយដល់សេដ្ឋកិច្ចកម្ពុជានោះទេ ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Politico បានរាយការណ៍ថាអ្នកការទូតអឺរ៉ុបខាងកើត មានការព្រួយបារម្ភថាប្រធានាធិបតី អាមេរិក Donald Trump អាចផ្តល់ឱ្យទីក្រុងម៉ូស្គូនូវសម្បទាននិង កិច្ចព្រមព្រៀងសេដ្ឋកិច្ចធំៗ ជាច្រើនដើម្បីដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន។ ដោយលើកឡើងពីមន្ត្រីអឺរ៉ុបខាងកើត អ្នកជំនាញអាមេរិក និងអ្នកខាងក្នុងឧស្សាហកម្ម បណ្តាញព័ត៌មានបានស្នើកាលពីថ្ងៃព្រហស្បតិ៍ថា គំនិតផ្តួចផ្តើមសន្តិភាពដែលដឹកនាំដោយលោក Trump អាចពាក់ព័ន្ធនឹងការដកទណ្ឌកម្ម លើថាមពលរុស្ស៊ី ដែលជាទង្វើមួយដែលត្រូវបាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា សហររដ្ឋអាមេរិក បានបញ្ចុះតម្លៃពន្ធសម្រាប់កម្ពុជា មកនៅសល់១៩ភាគរយនេះគិតជាពិន្ទុបាន៣០ពិន្ទុ ដែលនេះគឺ ជាការចុះច្រើនជាងគេ ក្នុងពិភពលោក ៕
ភ្នំពេញ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ បានចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ការប្រគល់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន លោក ឃួង...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម...