បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា មន្ត្រីមួយរូបមកពីនាយកដ្ឋានទណ្ឌកម្មបានលើកឡើងនៅថ្ងៃពុធនេះថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ ដែលជាប់ពន្ធនាគារនោះ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើការដោះលែងឱ្យស្ថិតនៅក្រៅឃុំ នៅខែក្រោយ ដោយសារតែវ័យ និងបញ្ហាសុខភាពរបស់គាត់ ។ មហាសេដ្ឋីប្រាក់លាន លោក ថាក់ស៊ីន វ័យ៧៤ឆ្នាំត្រូវបានគេនាំយកទៅសម្រាកនៅមន្ទីរពេទ្យ ដោយសារមានជំងឺលើសឈាម...
ភ្នំពេញ៖ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings បានលើកឡើងថា កម្ពុជា ជាគោលដៅវិនិយោគដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន ។ ការលើកឡើងរបស់ប្រធានក្រុមហ៊ុន ខាងលើនេះធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យ លោក...
ភ្នំពេញ៖ លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នូវបំណងនាំយក នូវបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ដែលជាក្រុមហ៊ុនធំ របស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញបំណងរបស់ខ្លួន ក្នុងការវិនិយោគ លើវិស័យសុខាភិបាល និងអចលនទ្រព្យ នៅកម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤...
បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា បុគ្គលិកជួយសង្គ្រោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់ ក្រោយពីមានករណីផ្ទុះនៅឯរោងចក្រផលិតកាំជ្រួចដែលស្ថិតនៅភាគកណ្តាលនៃប្រទេសថៃឡង់ដ៏ នៅថ្ងៃពុធនេះ ។ បុគ្គលិកជួយសង្គ្រោះបានបញ្ជាក់ថា “មនុស្សចំនួន១៨នាក់បានរកឃើញថា បានស្លាប់” ដោយបានពិនិត្យមើលការប៉ាន់ស្មាននៅពេលមុនរបស់គាត់គឺមានចំនួន២០នាក់ ។ គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល៣រសៀលត្រូវនឹងម៉ោង៨និង០០នាទីម៉ោងសកលនៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan...
ព្រុចសែល៖ នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានជំរុញឱ្យសហភាពអឺរ៉ុប រៀបចំសម្រាប់លទ្ធភាពនៃការវិលត្រឡប់របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកកាន់តំណែងជាប្រធានាធិបតីអាមេរិកវិញ។ លោកបានលើកឡើងថា ប្រសិនបើឆ្នាំ២០២៤ នាំយើងឱ្យអាមេរិចជាលើកដំបូងម្តងទៀត វានឹងច្រើនជាងពេលណាទាំងអស់ ‘អឺរ៉ុបដោយខ្លួនឯង’ ។ លោក De Croo ដែលប្រទេសរបស់លោកកំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ថ្លែងទៅកាន់សភាអឺរ៉ុបបានថ្លែងថា យើងក្នុងនាមជាប្រជាជនអឺរ៉ុប...
អង់ការ៉ា ៖ អ្នកជំនាញបានឲ្យដឹងថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក-អង់គ្លេស ប្រឆាំងនឹងទីតាំងរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន បានបង្ហាញពីការបែងចែកថ្មីរវាងតួកគី និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បន្ទាប់ពីមានវិបត្តិតំបន់ហ្គាហ្សា ខណៈដែលទីក្រុងអង់ការ៉ា ភ័យខ្លាចការកើនឡើង នៃភាពតានតឹងក្នុងតំបន់។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គឺជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើប្រទេសយេម៉ែន...
ភ្នំពេញ៖ ពិតណាស់ នៅពេលយើងធ្វើអំពើល្អ យើងរមែងជួបសំណាងល្អ និងទទួលបានផលល្អ មកវិញ តែជាជ្រុងមួយនៃគំនិត សម្រាប់ត្រិះរិះពិចារណា តាមរយៈវីដេអូខ្លីមួយ បានបង្ហាញ ឲ្យឃើញពីការស្លាប់របស់សត្វចាបស្រុក ដែលជាប្រភេទសត្វចាប ដែលគេចូលចិត្តចាប់ដាក់ទ្រុង ហើយយកទៅលក់ ឲ្យអ្នកដែលមានចិត្តជ្រះថ្លា ចង់ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយឲ្យសត្វទាំងនោះ មានសេរីភាព ។ យោងតាមបុរសម្នាក់ ដែលមើលតាមសកម្មភាព ជាអ្នកចូលចិត្តប្រមាញ់រូបភាព...
សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានលើកឡើងពីលទ្ធភាព នៃការកែសម្រួលរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់អំពីតំបន់ដែនដីរបស់ខ្លួន និងស្រមៃមើលសេណារីយ៉ូ សង្រ្គាម ជាមួយកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះកំណត់ឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ។ ទីភ្នាក់ងារ KCNA បានចុះផ្សាយថា លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ (WPK) និងជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជើង បានបង្ហាញពីភាពចាំបាច់នៃការកែប្រែ រដ្ឋធម្មនុញ្ញ ក្នុងអំឡុងពេលសុន្ទរកថា...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាត ឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍ អាស៊ីទទួលបន្ទុកតំបន់ អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៤,២៨៥ នាក់។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥៨នាក់ និងរបួសចំនួន ៣២០នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ប្រភពបានបន្ថែមថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តបាននាំឱ្យមានការរងរបួសរបស់ជនជាតិប៉ាឡេស្ទីនចំនួន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ ប្រឆាំងនឹងគោលដៅ របស់ក្រុម Houthi នៅក្នុងខេត្ត Al Bayda ភាគកណ្តាលរបស់ប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ ។ លោក Yasser Jahlan មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុម Houthi បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងនាវាដឹកប្រេងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅឈូងសមុទ្រ...
ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យ ជាមេខ្លោងជនជាតិបង់ក្លាដេស២នាក់ ពាក់ព័ន្ធករណីឆបោកនាំជនបរទេស ចម្រុះជាតិសាសន៍ចំនួន ៥៦នាក់ ឆ្លងដែនខុសច្បាប់មកធ្វើការនៅកម្ពុជា ។ យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ មករានេះ បានឲ្យដឹងថា ការឈានទៅដល់ការឃាត់ខ្លួនមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះទាំង ៥៦នាក់នេះ បន្ទាប់កម្លាំងជំនាញចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង ទី១-សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ...
ភ្នំពេញ ៖ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញា បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ការលើកឡើងរបស់អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឆាយ...
យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីការ វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេអេរ៉ង់ ហៅថាមូលដ្ឋានភេរវករ និងសេវាចារកម្មរបស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio បានឲ្យដឹងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារផ្លោង ដែលត្រូវបានរាយការណ៍ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលឆ្លងកាត់ទង្វើដែលទាក់ទងនឹងតៃវ៉ាន់ ហើយបានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ ដល់ភាគីសហរដ្ឋអាមេរិក។ មានសេចក្តីរាយការណ៍ថា ថ្មីៗនេះសភាតំណាងសហរដ្ឋអាមេរិក បានអនុម័តច្បាប់មិនរើសអើងតៃវ៉ាន់ ឆ្នាំ២០២៣ ដែលតម្រូវឱ្យរដ្ឋលេខាធិការរតនាគារ ប្រើប្រាស់ឥទ្ធិពលរបស់អាមេរិក នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគាំទ្រដល់សមាជិកភាពរបស់តៃវ៉ាន់ នៅក្នុងអង្គការនេះ។ ជាការឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធ អ្នកនាំពាក្យលោកស្រី ម៉ៅ...
បរទេស៖ នាយករដ្ឋមន្ត្រី អេស្តូនី លោកស្រី Kaja Kallas បានប្រាប់កាសែត The Times កាលពីថ្ងៃចន្ទថា អង្គការណាតូមានពេលពី ៣ ទៅ ៥ ឆ្នាំ ដើម្បីរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ដែលអាចកើតមានជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានគំរាមគ្រួសារទាំងមូល របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយនឹង ការកាត់ក្តីឧក្រិដ្ឋកម្មនិងការ កាត់ទោសជាប់ពន្ធនាគាររយៈពេលវែង ក្នុងអំឡុងពេលសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសកាលពីថ្ងៃអង្គារ ។ សុន្ទរកថារបស់លោក Zelensky ទៅកាន់ការប្រមូលផ្តុំមេដឹកនាំ ពិភពលោកដែលប្រាថ្នាចង់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់សមភាគីកូរ៉េខាងជើង លោក Choe Son-hui កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីកំពុងបង្កើនភាពតានតឹង ក្នុងតំបន់ជាមួយនឹងគោលនយោបាយអរិភាព របស់ពួកគេចំពោះទីក្រុងព្យុងយ៉ាង។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Choe នៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានពណ៌នាអតីតប្រធានាធិបតី Donald Trump ថាជា អ្នកប្រកួតប្រជែងជួរមុខយ៉ាងច្បាស់លាស់ នៅខាងគណបក្សសាធារណរដ្ឋ បន្ទាប់ពី Trump ទទួលបានជ័យជម្នះយ៉ាងខ្លាំង នៅឯការបោះឆ្នោតនៅ Iowa របស់ GOP ។ លោក Trump បានឈ្នះ៥១ នៃការបោះឆ្នោតដ៏ពេញនិយម...
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ នាថ្ងៃទី១៧ ខែមករានេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ថា...
បរទេស ៖ យោងតាមអត្ថបទ ដែលបានចេញផ្សាយនៅក្នុងកាសែត New York Times កាលពីថ្ងៃអង្គារម្សិលមិញ បានសរសេរថាកងកម្លាំង យោធាអ៊ីស្រាអែល បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំហំនិងគុណភាព នៃផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់ បានសាងសង់នៅក្រោមតំបន់ហ្គាហ្សា។ បណ្តាញផ្លូវរូងក្រោមដីត្រូវបានប៉ាន់ ប្រមាណពីដំបូងថារួមបញ្ចូលសរុប ប្រមាណជា៤០០ គីឡូម៉ែត្រ នៃផ្លូវក្រោមដី និងលេនដ្ឋានប៉ុន្តែក្រោយមក កងកម្លាំងការពារអ៊ីស្រាអែលIDF បានកែសម្រួលការប៉ាន់ស្មានទាំងនេះ...
ភ្នំពេញ៖ ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ បានបង្ហាញបំណងរបស់ខ្លួន អំពីការពង្រីកឱកាសវិនិយោគរបស់ខ្លួន មកកាន់កម្ពុជា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនមួយនេះ ។ ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ ៖ ការប្រព្រឹត្តិទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នៃយន្តការច្រកចេញចូលតែមួយ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ នោះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋ សាទរនោះទេ ប៉ុន្តែយន្តការច្រកចេញ ចូលតែមួយ ទទួលការសាទរទាំងពីប្រទេសស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក ។ ក្នុងពិធីសម្ពោធដាក់...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនជំនាញកសិកម្ម ឈានមុខ នៅអាស៊ី Wilmar International Group ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសស្វីសជាទីដែលសម្តេចកំពុងស្នាក់នៅថា ក្រុមហ៊ុនរបស់ខ្លួន មានបំណងក្នុងការ ស្វែងរកឱកាសវិនិយោគ លើដំណាំស្រូវ និងអំពៅ នៅកម្ពុជា ។ ក្នុងជំនួបជាមួយសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែមករា...
ភ្នំពេញ៖ ប្រូម៉ូសិន Mega 1 Year Anniversary ទើបតែបញ្ចប់ ឯម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីស្រឡាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ កាលពីវេលាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ទី១៧ មករា នេះ មានករណីអគ្គិភ័យមួយកំពុងឆាបឆេះផ្សារពោធិ៍ចិនតុង ហើយក្រុមសមត្ថកិច្ចកំពុងដុតដៃដុតជើងជួយពន្លត់ កុំឲ្យរីករាលដាលធំឡើង ។ ករណីឆេះនេះ នៅមិនទាន់ដឹងមូលហេតុបណ្តាលមកពីអ្វីនោះទេ៕
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីមហាផ្ទៃក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ...
ភ្នំពេញ ៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប(EU)ប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះគោលនយោបាយកែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាសលោកទូតអឺរ៉ុប ចូលជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង...
ភ្នំពេញ៖នៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន២៥៩កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ សម្រាប់កិច្ចសម្ភាសការងារនេះ នឹងមានធនាគារ និងវិទ្យាស្ថានចំនួន៣ ចូលរួម ក្នុងនោះមាន...