ព័ត៌មានជាតិ

ឃាតកម្ម ប្អូនថ្លៃបាញ់ស្លាប់បងថ្លៃ ផ្តើមចេញពីគុំនំក្នុងគ្រួសារ

ភ្នំពេញ ៖ ករណីប្អូនថ្លៃបាញ់ស្លាប់បងថ្លៃ បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅផ្លូវបេតុងជិតស្តុបណូគៀ ផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវជនដៃដល់បាញ់ចំក្បាល ស្លាប់នៅនិងកន្លែងកើតហេតុ តែម្តង ។ ក្រោយកើតហេតុ ជនដៃដល់បានជិះម៉ូតូទៅប៉ុស្តិ៍ទឹកល្អកទី៣ ដើម្បីសារភាពចំពោះមុខសមត្ថកិច្ច ។ ចំពោះមូលហេតុ បឋម ផ្តើមចេញពីគុំនំក្នុងគ្រួសារ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យកោសលវិច្ច័យសព ៕

To Top