ព័ត៌មានជាតិ

ចិន បង្កើនជើងហោះហើរត្រង់ មកកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ ក្រោយពីរដ្ឋាភិបាលកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នាបន្ថែមទៀត ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍របស់ចិន កាន់តែបង្កើនជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជន ធ្វើដំណើរកាន់តែមានភាពងាយស្រួល។

ដោយសារបច្ចុប្បន្នកម្ពុជា-ចិនកាន់តែមានទំនាក់ទំនងជាមួយខ្លាំងឡើងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានជាង៦ពាន់លានដុល្លារ ។ នេះជាទំហំពាណិជ្ជកម្មដែល ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ចង់បាន។

ចំណុចនេះដែរក៏ជម្រុញឲ្យមាន ការបង្កើនជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីមកកម្ពុជា។

ជើងហោះហើរថ្មីនឹងចាប់ផ្ដើមពីថ្ងៃទី២៧ តុលា ស្អែក។ ជើងហោះហើរត្រង់ ចំនួនពីរខ្សែទៀត ពីភ្នំពេញ- ទីក្រុង ស៊ីអាន (ខេត្តសានស៊ី) និងពីភ្នំពេញ-ណានជីង (ខេត្តជាំងស៊ូ) ។

ក្នុងពិធីសម្ពាធជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាស ចរណ៍ ស្ព្រីងអ៊ែរឡាញ កាលពីថ្ងៃ២៥ តុលា លោកស្រី Yu Jiali អគ្គនាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនអាកាសចរណ៍ ប្រចាំថៃ មានប្រសាសន៍ថា “ខ្ញុំរីករាយ ដែលបានបើក សម្ពាធជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ ស្ព្រីងអ៊ែរឡាញ ពីភ្នំពេញ-ខេត្តសានស៊ី និងពីភ្នំពេញ-ខេត្តជាំងស៊ូ គឺហោះហើរត្រង់តែម្ដង”។

លោកស្រីបន្ដថា ការបង្កើនជើងហោះហើរត្រង់ ពីភ្នំពេញ- ខេត្តសានស៊ី និងពីភ្នំពេញ-ខេត្តជាំងស៊ូ គឺមានរៀងរាល់ថ្ងៃ ដោយក្នុង១ថ្ងៃហោះ១ជើង។លោកស្រីថា ក្រុមហ៊ុនអាកាសចរណ៍ ក៏មានការហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅខេត្តផ្សេងៗទៀតជាច្រើន របស់ចិន។

លោកស្រីបន្ថែមថា ការបង្កើនជើងហោះហើរ ពីភ្នំពេញ- ខេត្តសានស៊ី និងពីភ្នំពេញ-ខេត្តជាំងស៊ូ។ ដោយសារតែខេត្តទាំងពីរនេះ សំបូរទៅដោយប្រវត្តិសាស្ដ្រ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្ដរជាតិ មកទស្សនាកម្សាន្ដ។ជាពិសេស ក៏បានផ្លាស់ប្ដូភ្ញៀវទេសចរណ៍រវាង កម្ពុជា-ចិន ផងដែរ។

ចំណែកប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា “ការបើកជើង ហោះហើរថ្មី របស់ក្រុមហ៊ុន អាកាសចរណ៍ស្ដ្រីងអ៊ែរឡាញ នឹងមានកំណើនភ្ញៀវទេសចរណ៍ចិន មកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ដោយតម្លៃការហោះហើរ មានតម្លៃសមរម្យ”។

លោកស្រីបញ្ជាក់ថា ការបន្ថែមជើងហោះហើរថ្មីកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជន កម្ពុជា-ចិន។លោកស្រីរំលឹកថា នាពេលកន្លងមកមានភ្ញៀវទេសចរណ៍ចិន ទៅទស្សនានៅសៀមរាបមានការធ្លាក់ចុះ ដូច្នេះ ទើបក្រុមហ៊ុនអាកាសចិន បើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីបង្កើនភ្ញៀវទេសចរណ៍ មកទស្សនាសៀមរាមកាន់តែច្រើន។

ឆ្លៀតឱកាសនោះដែរ ប្រធានសមាគម ទេសចរណ៍កម្ពុជា លើកឡើង សព្វថ្ងៃនេះមានក្រុមហ៊ុនអាកាចរណ៍របស់ចិនជាង៤០ក្រុមហ៊ុនធ្វើការ ហោះហើរត្រង់មកកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top