ព័ត៌មានជាតិ

លោក​ ទៀ​ សុខា​ ចុះសួរសុខទុក្ខ​ និងនាំយកថវិកាមួយចំនួន​ ចែកជូនលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅសាលាបឋមសិក្សារំដេង

ភ្នំពេញ៖​ លោក​ ទៀ​ សុខា​ ប្រធានសមាគម ចលនាយុវជនកម្ពុជា​ ក.១៥៧​ សាខាខេត្តព្រះសីហនុ​ និងជាប្រធានកិត្តិយស ក្រុមកង់តំបន់ភ្នំអារ៉ែង​ និងភរិយា​ ព្រមទាំងក្រុមគ្រួសារម៉ូតូធំ នៅថ្ងៃទី២៦​ តុលានេះ​ បានចុះសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន យកទៅចែកជូន​ ដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅសាលាបឋមសិក្សារំដេង មានទីតាំងស្ថិតនៅ ភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោក​ ទៀ​ សុខា​ បានមានប្រសាសន៍ថា​ ដោយតបតាមការស្នើសុំពីខាងសាលា ក្នុងនោះដែរ ក្រុមការងារ និងសប្បុរសជន បានជួយចាក់ដីបំពេញបន្ថែម លើទីធ្លាសាលារៀន ធ្វើដងទង់ជាតិថ្មី និងបង្ហើយខ្លោងទ្វារ ចូលសាលារៀន សរុបថវិកាចំនួន២០លានរៀល ។

លោក​ ទៀ​ សុខា​ បញ្ជាក់ថា​ ការជួយគ្នាទៅវិញទៅមកនេះ គឺដើម្បីផ្តល់ស្នាមញញឹម និងបញ្ជាក់អោយឃើញច្បាស់ ពីទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ​ ៕

To Top
×