ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង ចូលរួមសមយុទ្ធបាញ់គ្រាប់ពិត

បរទេស៖ ប្រមុខនៃកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចកងពលតូចកាំភ្លើងធំ កូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរ មានភាពច្របូកច្របល់ នឹងការចរចាតម្លៃចំណាយ លើការពារជាតិ។

នាយឧត្តមសេនីយ៍ Robert B. Abrams ជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងចម្រុះ បានធ្វើទស្សនកិច្ច ជាមួយកងពលតូកកាំភ្លើងធំលេខ៥រ បស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងទីក្រុង Cheorwon សម្រាប់ការបង្ហាញនូវការ បាញ់គ្រាប់ពិត នេះបើយោងតាម សម្តីរបស់កងកម្លាំងកូរ៉េខាងត្បូង របស់សហរដ្ឋអាមេរិក និយាយនៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមហ្វែសប៊ុក នៅថ្ងៃសុក្រ។

មេបញ្ជាការជាន់ខ្ពស់ សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូង កំពុងតែធ្វើការបញ្ជាក់ ជាថ្មីនូវសម្ព័ន្ធទ្វេភាគី ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងបង្កើនការចំណាយ របស់ខ្លួនលើយោធសហរដ្ឋអាមេរិក ប្រមាណ២៨.៥០០នាក់ ប្រចាំនៅលើឧបទ្វីបកូរ៉េ៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×