ព័ត៌មានជាតិ

ការហោះហើរសាកល្បង របស់យន្តហោះ C919 កាន់តែខិតជិតនឹងទទួល វិញ្ញាបនប័ត្រអាជីវកម្ម អាកាសចរណ៍


ចិន៖ ក្រុមអ្នកជំនាញខាងឧស្សាហកម្ម បាននិយាយថា ការសាកល្បងទី៥របស់ យន្តហោះ C919 ជាយន្តហោះដឹកអ្នកដំណើរ ធុនតូចដែលផលិតក្នុងស្រុករបស់ ប្រទេសចិន បានចូលរួមនៅក្នុងការហោះហើរ សាកល្បងមួយនៅទីក្រុងសៀងហៃ ដោយបង្ហាញថា វាស្ថិតនៅលើផ្លូវលឿនជាងមុន ដើម្បីទទួលបានវិញ្ញាបនប័ត្រ អាកាសចរណ៍ មុនពេលចូលទីផ្សារក្នុងឆ្នាំ ២០២១ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លេខកូដនៃយន្ដហោះសាកល្បងលើកទី៥ គឺ ១០៥ និងយន្ដហោះសាកល្បងចុងក្រោយ នៃយន្តហោះត្រូវបានគេស្គាល់ថា ជាយន្តហោះសាកល្បង ១០៦ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការហោះហើរសាកល្បង លើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ។

យន្តហោះសាកល្បង ១០៥ គ្រឿងភាគច្រើន នឹងធ្វើការហោះហើរសាកល្បង ក្នុងលក្ខខណ្ឌអាកាសធាតុពិសេសដូចជាសីតុណ្ហភាពខ្ពស់ និងអាកាសធាតុត្រជាក់ខ្លាំង។

ក្រុមហ៊ុនផលិតយន្ដហោះ របស់ប្រទេសចិនបាននិយាយថា លើសពីនេះទៀតវា នឹងធ្វើតេស្តទាក់ទង ទៅនឹងការគ្រប់គ្រងបរិស្ថាន ការផ្គត់ផ្គង់ថាមពល ការហូរចេញរាវ និងវត្ថុផ្សេងទៀត។

លោក Lin Zhijie អ្នកវិភាគឧស្សាហកម្មអាកាសចរណ៍ បានមានប្រសាសន៍ថា ការសាកល្បងចំនួន ៦ដងរបស់យន្តហោះ C919 ទាំងអស់នឹងត្រូវដាក់ឲ្យដំណើរការ ហោះហើរសាកល្បង នៅដំណាច់ឆ្នាំនេះ មានន័យថាវិញ្ញាបនប័ត្របញ្ជាក់ ពីភាពសក្តិសមនៃយន្តហោះ C919 នឹងត្រូវបានបង្កើនល្បឿនក្នុងគ្រប់ទិសទី៕

ដោយ៖លី ភីលីព



To Top
×