ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ទទួលរថយន្ត ពន្លត់អគ្គីភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ពីមិត្តកូរ៉េខាងត្បូង

កោះកុង ៖ ដើម្បីរិតចំណង មិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តកោះកុង បានទទួល អំណោយរថយន្ត ចំនួន២គ្រឿង គឺ រថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ពីគណៈកម្មាធិការសន្តិសុខសុវត្ថិភាព និងជាក្រុមប្រឹក្សា ខេត្តក្យុងគីដូ ប្រទេសកូរ៉េខាងត្បូង ដល់រដ្ឋបាល អភិបាលខេត្តកោះកុងទុក្ខបំរីសេវាសាធារណៈ ជូនប្រជាពលរដ្ឋនិង ដើម្បីរិតចំណងមោត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ សុវត្ថិភាពរស់នៅជូនប្រជាពលរដ្ឋ ពេលមានបានជួបគ្រោះធម្មជាតិ និងចរាចដែលអាចកើតមានឡើង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្លែងថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមិត្តកូរ៉េ បានផ្តល់ជាជំនួយឥតសំណង ជារថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្រ្គោះបន្ទាន់ ជាការងារចម្បងបំផុត សម្រាប់ខេត្តកោះកុងទាំងមូល ពិសេសប្រជាពលរដ្ឋតែម្តង នៅពេលដែលពួកគាត់ជួបគ្រោះអាសន្នអគ្គិភ័យ គ្រោះធម្មជាតិឆេះព្រៃ មានអគ្គីភ័យផ្សេងៗខ្វះទឹកប្រើប្រាស់ និងមានជម្ងឺធ្ងន់ធ្ងរ គឺក្រុមការងារជំនាញចុះអន្តរាគមន៍ បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ហើយបានជាជំនួយមួយដល់ស្នងការ និងមន្ទីរពេទ្យផងដែរ ។

លោកស្រីអភិបាលខេត្តបានថ្លែងបន្តថា លោកស្រី និងពលរដ្ឋខេត្តកោះកុងនឹងរំពឹងទុកថា មិត្តកូរ៉េនឹងបន្តជួយទូកសង្រ្គោះបន្ទាន់ រថយន្តសម្អាតបរិស្ថាន និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេសបន្ថែម តាមសក្តានុពលដែលខេត្តកំពុងមាន ។

លោក គីម ប៊ំមជីន ប្រធានអង្គភាពពន្លាត់អគ្គិភ័យ ខេត្តក្យុងគីដូ បានថ្លែងថា មុននឹងពិធីប្រគល់រថយន្តអគ្គីភ័យ និងរថយន្តសង្រ្គោះបន្ទាន់នេះក្នុងរយៈ១ថ្ងៃ ក្រុមការងាររបស់លោកបានបណ្តុះបណ្តាល ជំនាញបច្ចេកទេស បន្ថែមពីការប្រើប្រាស់ថែទាំ រថយន្តពន្លត់អគ្គិភ័យ និងរបៀបសង្រ្គោះបន្ទាន់ អាយុជីវិតមនុស្សពេលមានជម្ងឺ ឬបញ្ហាផ្សេងៗ ដល់កម្លាំងនគរបាលស្នងការខេត្តកោះកុង រួចរាល់ហើយ ដើម្បីអោយដំណើរការ អន្តរាគមន៍ជួយសង្រ្គោះមានគុណភាព និងទាន់ពេលវេលា ជៀសវាងបញ្ហាកាន់តែរីករាលដានខ្លាំង ។

លោកបានថ្លែងបញ្ជាក់ថា ការសំណូមផ្សេងៗទៀត លោកនិងពាំនាំទៅអាជ្ញាធរប្រទេសលោក ដើម្បីធ្វើការស្នើរដើម្បីជំនួយបន្ត បន្ថែមក្នុងជួយខេត្តកោះកុង ៕

To Top
×