ព័ត៌មានជាតិ

Update :អភិបាល ខេត្ត ព្រះសីហនុ បញ្ជាក់ ថានារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹមរកមិនទាន់ឃេីញ ទេខណ:ប្រតិបត្តិការ កំពុង បន្ត យ៉ាង សស្រាក់សស្រាំ

ភ្នំពេញ :លោក គួច ចំរេីន អភិបាល ខេត្ត ព្រះសីហនុ បាន ថ្លែង ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដេីមអម្ពិលថា គិតត្រឹម ល្ងាច ថ្ងៃ ទី ២៨តុលា នេះនារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅលេីកោះរ៉ុងសន្លឹមរក មិនទាន់ឃេីញនៅឡេីយទេ ខណ:ប្រតិបត្តិការ កំពុង បន្ត យ៉ាង សស្រាក់សស្រាំ ដោយ មាន ការ ចូលរួម ពី មន្ត្រី ជំនាញ ។

ចំពោះមុខនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកំលាំងគ្រប់ផ្នែកតាមរក នៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅ នានានៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។

មុនបាត់ខ្លួនគេបាន ប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយ នៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបាន រកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅ លើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែង ធ្វើពិធីជប់លៀងនោះផងដែរ។ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះ ក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ ៕

To Top