ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ កម្លាំងនគរបាល ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ បានចុះត្រួតពិនិត្យកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ខណៈកំពុងហាត់ហ្វឹកហ្វឺនរំលឹក ឡើងវិញ នូវមុខជំនាញ ក្នុងការចុះអន្តរាគមន៍ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

លោកអ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា វគ្គហ្វឹកហ្វឺនរបស់កម្លាំង នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាពេលនេះ គឺធ្វើឡើងគ្រាន់តែរំលឹក នូវអ្វីដែលកង កម្លាំងយើង បានហ្វឹកហាត់ពីមុនមក ហើយក៏អាចហៅថាជាវគ្គបំប៉នផ្ដល់មុខ ជំនាញបន្ថែមថ្មី ទៅតាមគោលការណ៍ណែនាំ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យកងកម្លាំងយើងមានគោលជំហរនិងហ្ន ទឹកចិត្តក្លៀវក្លាមោះមុត ក្នុងការបំពេញភារកិច្ច ដើម្បីការពារបាននូវសន្តិ សុខ សណ្ដាប់ធ្នាប់ សាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។

លោកអភិបាលខេត្តបានបន្តថា កម្លាំងនគរបាលជាតិ គឺជាមន្ត្រីអនុវត្តច្បាប់ ហើយប្រការសំខាន់ របស់កម្លាំងសមត្ថ កិច្ច ធាតុផ្សំដែលអាចសម្រេចភារកិច្ច គឺកម្លាំងយើងត្រូវមាន កាយសម្បទារឹងមាំ និងទឹកចិត្តក្លៀវក្លាមុះមុត ទើបឈានទៅសម្រេចបានគោលដៅ ដែលអង្គភាពបានសម្រេច ។ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានទទួលមកវិញ នូវការសាទរពីសំណាក់ប្រជាពលរដ្ឋ ចំពោះសកម្មភាពការបំពេញការងាររបស់ កម្លាំងសមត្ថកិច្ចជំនាញ ប្រកបដោយការទទួលខុសត្រូវ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សកម្មភាពនៃការ ហ្វឹកហ្វឺននេះផងដែរ សមត្ថកិច្ចយើងត្រូវធ្វើជាប្រចាំ មានលក្ខ ណៈវិលជុំនៅក្នុងក្របខណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិ ការដ្ឋានគរបាល នៅតាមក្រុង-ស្រុក ផងដែរ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top