ព័ត៌មានជាតិ

រថយន្តមិនស្គាល់ ម៉ាកបើកបុក អ្នកជិះម៉ូតូស្លាប់ នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់បានស្លាប់់ បាត់បង់ជីវិតនៅនឹង កន្លែងកើតហេតុ ខណះដែលជនរងគ្រោះកំពុង ជិះម៉ូតូស្របទិសគ្នានៅ តាមបណ្តោយផ្លូវជាតិលេខ៥ ហើយត្រូវរត់យន្តមិនស្គាល់ម៉ាក មួយគ្រឿងបើកបរយ៉ាងលឿន បុកចំពេញទំហឹងបណ្តាល អោយជនរងគ្រោះស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុកាល ពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ក្នុងភូមិកែវមុន្នី សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់។

អធិការនគរបាលក្រុងពោធិ៍សាត់ លោកវរសេនីយ៍ឯកយឹម ស៑ាងហៃ បានប្រាប់មជ្ឈមណ្ឌលពត័មានដើមអម្ពិល តាមទូរស័ព្ទនាល្ងាចថ្ងៃទី ២៩ ខែ តុលានេះថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយ ករណីគ្រោះថ្នាក់ចរាចរណ៍នាល្ងាច ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩នោះមានឈ្មោះស្ងួន សុខឡា ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។

អធិការដដែលក៍បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចចុះវាស់វែង នៅកន្លែងកើតហេតុ សពជនរងគ្រោះត្រូវបាន ធ្វើកំណត់ហេតុប្រគល់អោយទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កមិនស្គាល់ម៉ាក ដែលបានបើកគេចខ្លួននោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ ដោយ៖ប៑ុនធឿន

To Top