ព័ត៌មានជាតិ

មេក្លោងជនជាតិវៀតណាម ជួួញដូរគ្រឿងញៀន ឆ្លងដែន ជាង ១តោន ត្រូវចាប់ខ្លួន នៅឥណ្ឌូនេស៊ី បញ្ជូនមកអនុវត្តទោស នៅកម្ពុជា

ភ្នំពេញ​:កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជាធ្វើការស្រាវជ្រាវ ដោយសហការជាមួយ នគរបាលអន្តរជាតិ(Interpol) និងសមត្ថកិច្ចប្រទេសឥណ្ឌូនេស៊ី ឈានទៅចាប់ខ្លួន មេក្លោង  ឈ្មោះ ឡេ  ហុងហ្វី (Le Hong Phi ) ជនជាតិវៀតណាម សញ្ជាតិកាណាដា នៅកោះបាលី ប្រទេសឥណ្ឌនេស៊ី តាមនិវេទន៍ក្រហម របស់នគរបាលអន្តរជាតិ(Interpol) កាល​ពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។ 

យោង​តាម ​មន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀនកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសមត្ថកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ចនគរបាល ប្រទេសឥណ្ឌូណេស៊ី នាំខ្លួនមេក្លោងឈ្មោះ ឡេ  ហុងហ្វី (Le Hong Phi ) ពីប្រទេសឥណ្ឌូណេស៊ី មកប្រទេសកម្ពុជា   ។           

មេក្លោងនេះត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជវិត ពីបទជួញដូរ  ដឹកជញ្ជូនដោយខុសច្បាប់ សារធាតុញៀន (កូកេអ៊ីន) ជាង១តោន ឆ្លងដែនពីប្រទេសអេក្វាឌ័រ មកកម្ពុជា តាមផ្លូវកាលពីខែវិច្ឆិកា ឆ្នាំ២០១៦  តាមផ្លូវសមុទ្រ (ត្រូវសមត្ថកិច្ចចិនរឹបអូសគ្រឿងញៀន នៅកំពង់ផែទីក្រុងសៀងហៃ រីឯសមត្ថកិច្ចកម្ពុជាចាប់ខ្លួននាយកក្រុមហ៊ុន ១នាក់ ជនជាតិវៀតណាម នៅរាជធានីភ្នំពេញ) ៕

To Top