នយោបាយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាស របស់កម្ពុជាក្នុងការចូលរួម ពិភាក្សាដោះស្រាយបញ្ហា ដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ ស្របពេលនៃការចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ ខ្ញុំនឹងមានជំនួប ទ្វេភាគីជាមួយ ថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗមកពីប្រទេស ជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនា អាស៊ានមួយចំនួនទៀតផង។

ជាមួយគ្នានោះផងដែរ សម្ដេចសូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកចូលរួមកំសាន្តសប្បាយ នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ក្នុងថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០ -១២ វិច្ឆិកា ២០១៩ ខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕

To Top