ព័ត៌មានជាតិ

សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៤ ចំនួន១១០៩នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិប៊ែលធី (BELTEI HIGH SCHOOL DIPLOMA)

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្វពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ជំនាន់ទី១៤ ចំនួន១១០៩ នាក់ នៅសាលសហសិក្សា នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (ទួលស្លែង) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង និងលោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធីអន្តរជាតិ មាន ២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង ០២សាខា កំពុងសាងសង់ ដែលមានបុគ្គលិកបំរើការសរុបចំនួន ២២៤៣ នាក់ (នារី៩៥៥ នាក់) សិស្សានុសិស្សកំពុងសិក្សា សរុបចំនួន៤៨.៦០៣នាក់ (នារី២៤៥៤៨នាក់) ។
គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សាលាប៊ែលធី អន្តរជាតិ ក៏មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,១១២៩ នាក់(ដប់មួយពាន់មួយរយម្ភៃប្រាំបួននាក់) ជាប់ ៩,៤២១ នាក់ (ប្រាំបួនពាន់បួនរយម្ភៃមួយនាក់) ស្មើនឹង ៨៥.២៤ និងទទួលបានសិស្សនិទ្ទេសA ចំនួន ១១២នាក់ និងមានសិស្សពូកែទូទាំងរាជធានី និងទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ សរុបចំនួន ៦៤នាក់ (នារី ៣៨នាក់) ។ ហើយសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រពីរ ១. ចេញដោយ សាលា ប៊ែលធី អន្តរជាតិ ២- ចេញដោយក្រសួងអប់រំ យុវជន និងកីឡា នឹងបានUpload សញ្ញាបត្រទាំងពីរនោះ ចូលទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូប Download ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរ ចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ រៀនសូត្រ គោរពបទបញ្ជាផ្ឌៃក្នុង មានវិន័យ សីលធម៍ និងគុណធម៍ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ ។ លោកបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ក្មួយៗ ជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សា បន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនចូលចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯង ទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេស ដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។

ជាទីបញ្ចប់ លោកបណ្ឌិត ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង១១០៩ នាក់ នាពេលនោះផងដែរ ៕

To Top