ព័ត៌មានជាតិ

បុរសម្នាក់​បាត់ខ្លួន​ជាង​ ១០ថ្ងៃ​គ្មានដំណឹង ប្រទះឃើញតែ​​កាបូបលុយ

ភ្នំពេញ៖​ បុរសម្នាក់ដែលមានឈ្មោះថា គាត ប៉ាន់ណា អាយុ២៩ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ មានស្រុកកំណើតនៅភូមិព្រែកចេក ឃុំកោះ​តូច ស្រុក​កំពត ខេត្តកំពត ជាបុគ្គលិ​ក​ធ្វើការនៅក្នុង​រោងចក្រស្រោមដៃ​មួយ នៅម្ដុំក្បែរ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង និង​មាន​ផ្ទះ​ស្នាក់​នៅ​ក្បែរ​កន្លែង​ការងារ​នោះដែរ​ បានបាត់ខ្លួនជាង​ ១០ថ្ងៃមកហេីយ​ ។

តាមរយៈសារបង្ហោះ​ នៅលើគណនីហ្វេសប៊ុកឈ្មោះ Som Netdara ដែលត្រូវជាប្អូនប្រុស បុរសដែលបាត់ខ្លួនបានឲ្យដឹងថា​ “ដំណឹងបាត់បងប្រុសរបស់ខ្ញុំ! សូមបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសបុកជួយ shares ផង សព្វថ្ងៃនេះ​គាត់ធ្វើ​ការងារនៅភ្នំពេញ បងប្រុសរបស់គាត់បានបាត់ខ្លួនជាង​ ១០ថ្ងៃហើយ ហើយបើបងបានឃើញ និងដឹងដំណឹងនេះ សូមបងទាក់ទងមកគ្រួសារវិញផង។ ប្រសិនបើបងប្អូនណាបានឃើញបងប្រុសខ្ញុំ សូមទាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំ 086 694 006 /061 694 006 “​ ៕

To Top