ព័ត៌មានជាតិ

ប្រេងឥន្ធនៈ ក្រុមហ៊ុនតេលា រាប់ម៉ឺនលីត្រ ហូរធ្លាយពាសពេញផ្លូវ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ស្រុកព្រៃនប់

ភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកថ្មនិងរថយន្ត ដឹកប្រេងឥន្ធនៈតេលា បណ្ដាលឱ្យប្រេងរាប់ម៉ឺនរៀល បានហូរចេញពាសពេញផ្លូវ រីឯប្រជាពលរដ្ឋបាននាំគ្នា ដណ្ដើមត្រង់ប្រេងទុកប្រើប្រាស់ ដោយពុំខ្លាចគ្រោះថ្នាក់អ្វីសោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ស្លាកលេខ ភ្នំពេញ 3B .83 71 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិកោះតាង៉ា៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះរថយន្ត ធុនធំដឹកថ្ម មួយគ្រឿងម៉ាកSTELL ពាក់ស្លាកលេខព្រះសីហនុ3A.76.46 អ្នកបើកបរ ឈ្មោះយង់ មករា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសូភី ស្រុកំពង់ត្រាច ខេត្ត កំពត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នកបើកបររថយន្តដឹកថ្ម រងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានអន្តរាគមន៍ និងហាមឃាត់មិនអោយពលរដ្ឋចូលទៅត្រង់ប្រេង ការពារខ្លាចមានគ្រោះថ្នាក់៕

To Top