ព័ត៌មានជាតិ

ស្គាល់មុខមាត់ តែមិនស្គាល់ចិត្ត!

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ករណីរំលោភទំនុកចិត្ត(ខ្ចីម៉ូតូមិត្តភក្តិមិនប្រគល់ឲ្យវិញ) ដើម្បីផ្តន្ទាទោស តាមច្បាប់។

ឈ្មោះ ជា គីបចាប ភេទប្រុស អាយុ ៤៤ឆ្នាំ ត្រូវបានជនរងគ្រោះជាមិត្តភក្តិប្តឹង កម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឲ្យជួយឃាត់ខ្លួនរូបគេ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២១:០០នាទី នៅចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ព្រៃវែង 1K-8398 ជិះទៅបាត់ដោយមិន បានប្រាប់ម្ចាស់ម៉ូតូឲ្យដឹង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ រំលងអធ្រាត ហើយបាន បិទទូរស័ព្ទខ្លួន កុំឲ្យម្ចាស់ម៉ូតូ តេចូលថែមទៀតផង។

រហូតដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រូបគេ បានជិះម៉ូតូនោះ មកវត្តកប់ស្រូវ ស្ថិតនៅ ភូមិ កប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវម្ចាស់ម៉ូតូឃើញ បានរាយការណ៍ ប្តឹងសមត្ថកិច្ចអាវុធហត្ថ មូលដ្ឋានខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួនតែម្តង។

To Top