ព័ត៌មានជាតិ

មេឃុំកណ្តៀងរាយ ស្រុកស្វាយទាប ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់

ស្វាយរៀង៖​ មានករណីគ្រោះចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូព្រលះគ្នាបានបណ្តាល លោកមេឃុំកណ្តៀងរាយ បានស្លាប់បាត់បង់ជីវិតខណៈបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅលើផ្លូវលំមួយកន្លែងស្ថិតក្នុង ភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ មានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ស្លាកលេខស្វាយរៀង ១Q ៤២៨៧ បើកបរដោយឈ្មោះ ឡឹក កង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមេឃុំកណ្តៀងរាយ រស់នៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ស្លាប់នៅមន្ទីរពេទ្យ (មិនពាក់មួកសុវត្ថិភាព) ទិសដៅពីលិចទៅកើត (អ្នកបើកបរម៉ូតូវ៉េវ មិនប្រកាន់ស្តាំ)។ ខណៈដែលមកដល់ចំណុច កើតហេតុខាងលើ ក៏បើកបរម៉ូតូចូលទៅខាងឆ្វេង (ចូលផ្លូវគេ) ក៏បានបុកម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមី សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១A ១៤២៦ ចំពីមុខ ក្នុងទិសដៅបញ្ចា្រស់ទិសគ្នា ពីកើតទៅលិច បើកបរដោយឈ្មោះ ផាត់ សារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព)។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នករងរបួសបានបញ្ជូនទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែរចំណែកឯមធ្យោបាយទាំងពីរ រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកណ្តៀងរាយ។ ចំណែកសាកសពរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

To Top