ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយរកឃើញថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងក្តាន់២ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះម៉ុត ចន្ទណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ ។

លោកអធិការបានបន្តថា ក្រោយឃាត់ខ្លួនកម្លាំងរបស់លោក បានដកហូតវត្ថុតាងរួមមាន ១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចបតូច
២/ម៉ូតូម៉ាក ស្មាកវី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BQ2216 ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួន និងសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

To Top