នយោបាយ

លោក ផៃ ស៊ីផាន ៖ ការឃាត់ខ្លួនលោកស្រី មូរ សុខហួរ បង្ហាញសារជាថ្មី ការអនុវត្តសេចក្ដីប្រកាសរួម របស់អាស៊ាន

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធរម៉ាឡេស៊ី ឃាត់ខ្លួនលោកស្រី មូរ សុខហួរ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីនផាន បានថ្លែងអះអាងថា ការឃាត់ខ្លួន ឬបណ្តេញចេញបុគ្គល ដែលរៀបចំធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាកាបង្ហាញសារជាថ្មីម្តងទៀត នូវការអនុវត្តពេញលេញ នៃកិច្ចប្រកាសរួមកំពូលរបស់អាស៊ាន ក្នុងកិច្ចថែរក្សាសន្តិភាព ស្ថិរភាព ក្នុងតំបន់។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ផៃ ស៊ីផាន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩បានឲ្យដឹងថា “ការឃាត់ខ្លួន និងបណ្តេញចេញបុគ្គល ឬក្រុមដែលរៀបចំធ្វើរដ្ឋប្រហារ គឺជាកាបង្ហាញសារជាថ្មីម្តងទៀត នូវការអនុវត្តពេញលេញនៃកិច្ចប្រកាសរួម សេចក្តីថ្លែងការណ៍កំពូលរបស់អាស៊ាន ក្នុងកិច្ចថែរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ ក៏ដូចជាប្រជាជាតិ ជាសមាជិកនៃសហគមន៍អាស៊ាន” ។

លោកសង្កត់ធ្ងន់ថា ក្រុមទាំងនេះ មានទិសដៅបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា តែត្រូវបានទប់ស្កាត់ ដោយបណ្ដាប្រទេសអាស៊ាន។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក៏បានសម្ដែងការអរគុណ ដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងសកម្មភាពជួយកម្ពុជា បង្រ្កាបទប់ស្កាត់ជនទាំងនោះផងដែរ៕ ដោយ៖ធី លីថូ

To Top