នយោបាយ

រហូតមកដល់រសៀលនេះ ស្ថានភាពទូទៅ នៅតំបន់ព្រំដែនប៉ោយប៉ែតប្រក្រតីល្អ

បន្ទាយមានជ័យ: ស្ថានភាពទូទៅ នៅតំបន់ព្រំដែនប៉ោយប៉ែត នារសៀលថ្ងៃទី៨ ខែ វិច្ឆិកា នេះមានសភាពធម្មតា ដូចសព្វមួយដង ពោលគឺ ប្រជាពលរដ្ឋ និងអាជីវករ ធ្វើដំណើរចេញចូល ដោះដូរទំនិញ និងប្រកបរបរចិញ្ចឹម ជីវិតជាប្រក្រតី ខណ: ក្រុមសកម្មជនគាំទ្រចលនាឧទ្ទាម សម រង្ស៊ី ប្រមាណ៣០នាក់ជិះឡាន ៣គ្រឿង បានមកដល់ផ្ទះសំណាក់ យុកធីប ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីប្រមូលផ្ដុំកម្លាំង ត្រៀមធ្វើសកម្មភាពខុសច្បាប់ នៅក្បែរព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា ទណ្ឌិតសម រង្ស៊ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ បានប្រកាសពន្យារពេល ធ្វើមាតុភូមិនិវត្តន៍មកស្រុកខ្មែរ ក្រោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនឲ្យប្រើប្រាស់ទឹកដីថៃ ដើម្បីប្រមូលសកម្មជន សម្រុកចូលស្រុកខ្មែរ ដើម្បីធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

To Top