ព័ត៌មានជាតិ

កូនក្រពេី ដែលលែងនៅកសិន្ធុ ប្រាសាទអង្គរវត្ត ថ្ងៃមុនចាប់បានវិញហើយ

ភ្នំពេញ : កូនក្រពើដែលព្រលែងថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋចាប់បាន វិញហើយនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះខណ:បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្រ្តីជំនាញ ផ្នែករដ្ឋបាលជលផលខេត្តសៀមរាប យកទៅរក្សាទុកនៅកន្លែង ដទៃរួចហើយដែរ។

យោងតាម គេហទំព័រ ហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ករណីរកឃើញនេះ ត្រូវបានបុរសម្នាក់ដែលរស់នៅក្នុងខេត្តសៀមរាប ប្រទះឃើញកូនក្រពើអណ្ដែត ក្នុងទឹកអំឡុងពេលលោកកំពុង ដើរហាត់ប្រាណនៅតំបន់នោះ។ ភ្លាមៗ បុរសដែលមិនទាន់ស្គាល់អត្ដសញ្ញាណនោះ បានចុះចាប់ ដែលមានប្រជាពលរដ្ឋ និងនគលបានបេតិកភណ្ឌមានវត្តមានទីនោះដែរ និងបានអញ្ជើញមន្រ្តីជំនាញ ផ្នែកជលផលខេត្តមកទទួលសត្វក្រពើនោះ៕

To Top