ព័ត៌មានជាតិ

មេធាវី ៖ លោក កឹម សុខា ជាមេដឹកនាំ ប្រកាន់ធម៌អហិង្សា មិនយកខ្មែរណាជាសត្រូវ

ភ្នំពេញ ៖ លោក ចាន់ ចេន មេធាវី របស់លោកកឹម សុខា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកសរសេរលោក កឹម សុខា ថាជាមេដឹកនាំម្នាក់ ដែលប្រកាន់យកធម៌អហិង្សា ដោយមិនយកខ្មែរណា ជាសត្រូវឡើយ។

លោកមេធាវី បានលើកឡើងក្នុងហ្វេសប៊ុកថា “ខ្ញុំជាសហការីម្នាក់របស់ លោក កឹម សុខា ដែលបានរួមសុខ រួមទុក្ខ ជាមួយលោកតាំងពីនៅជាយុវជនលើផ្លូវដ៏វែងឆ្ងាយ ពេលខ្លះក៏រាបស្មើ ពេលខ្លះក៏រដិបរដុប ពេលខ្លះក៏រលាក់ខ្លាំង ស្ទើរជ្រុះបេះដូង ថ្លើម ប្រម៉ាត់ ។ ពេលនេះក្លាយជាយុវចាស់ទៅហើយដែរ ។ ខ្ញុំតែងតែសង្កេតឃើញលោក កឹម សុខា ជាមេដឹកនាំដែលប្រកាន់ធម៌អហិង្សា មិនយកខ្មែរណាជាសត្រូវ”។

លោកបន្តថា លោក កឹម សុខា តែងតែធ្វើវិបស្សនា ដើម្បីតាំងចិត្តឲ្យស្ងប់សិក្សាធម៌វិន័យ ហើយនៅពេលហានិយាយ ស្តីពោរពេញទៅ ដោយសីលធម៌ ក្តីមេត្តា និងក្តីសណ្តោសប្រណី និងមិនធ្វើឲ្យអ្នកដទៃ ទទួលការឈឺចាប់ទេ ៕ ដោយ៖ធី លីថូ

To Top