ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម យកអំណោយ ទៅផ្ដល់ជូនគ្រួសារសពពលករ ស្លាប់នៅកូរ៉េ

កំពង់ចាម ÷ ប្រធានសាខាកាកបាទក្រ ហមខេត្ត និងជាអភិបាលខេត្ត មានកមកមកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែវិ ច្ឆិកា ឆ្នាំ ២០១៩ ដោយអនុវត្តទៅតាមការ ណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុ ជា បាននាំអំណោយ ទើបផ្ដល់ជូនគ្រួសារសពពលករ ស្លាប់នៅប្រទេសកូរ៉េ ស្ថិតនៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អំណោយដែលបានផ្ដល់ជូននោះរួមមាន ថវិការចំនួន ៥.០០០.០០០ រៀល (ប្រាំលានរៀលគត់) អង្ករចំនួន ១០០គីឡូ . មីចំនួន ០៥កេស-ទឹកក្រូចចំនួន ០៥កេស-ត្រីខចំនួន ០៥យូរ-ទឹកត្រីចំនួន ០៥យូរ-ទឹកស៊ីអីវចំនួន ០៥យួរ ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលលោកទាំងពីរ តែងតែស្រឡាញ់អាណិត និងយកចិត្តទុកដាក់ ដល់សុខនិងទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជួបនូវទុក្ខលំបាកផ្សេងៗ ។

ជាមួយគ្នានោះដែរ ក្រុមគ្រួសារសព បន្ទាប់ពីបានទទួលអំណោយ ដ៏ថ្លៃថ្លានេះ ក៏បានលើកដៃប្រណម សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបាននាំអំណោយនេះ មកផ្តល់ជូនក្រុមគ្រួសារគាត់ផងដែរ ។

សូមបញ្ជាក់ថា សពលោក ពក ពឿន ហៅប៊ុនថាន ជាពលករធ្វើការនៅប្រទេសកូរ៉េ បានស្លាប់កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១២និង ៤០ នាទីយប់ នៅប្រទេសកូរ៉េ ក្នុងអាយុ ២២ ឆ្នាំដោយសាររោគាពាធ ៕

To Top