ព័ត៌មានជាតិ

បុរសម្នាក់ឡើងត្នោត បាក់ស្នួរធ្លាក់ស្លាប់ នៅស្រុកស្វាយទាប

ស្វាយរៀង ៖អាសូរណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោមដើមត្នោតខណៈដែលឡើងយកទឹកត្នោតហើយឆ្លងស្នួរទៅដើមមួយទៀតតែអកុសលស្នួរបាក់បណ្តាលអោយធ្លាក់មកដីស្លាប់ កាលពីវេលាម៉ោង១២ ថ្ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលអង្គប់ ឃំុ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយ ទាបបានឲ្យដឹងថាដោយ មានប្រជាពលរដ្ឋរាយការណ៍មកថាមានមនុស្សធ្លាក់ ពីលេីដេីមត្នោតបណ្តាលអោយស្លាប់ បាត់បង់ជីវិតនៅកន្លែងកេីតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តទៀតថា៖ ជនរងគ្រោះខាងលើនៅមុនពេល កើតហេតុបានឡើងយកទឹកត្នោតដូចសព្វមួយដង ហើយនៅវេលាកើតហេតុដោយ ដើរឆ្លងស្នួរទៅដើមមួយដែលចងស្នួរសម្រាប់ឆ្លងទៅ មកតែជាអកុសលបានបាន បាក់ស្នួរបណ្តាលអោយជនរងគ្រោះធ្លាក់មកក្រោម និងបានស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលបានស្លាប់ក្នង ហេតុការណ៍នេះមានឈ្មោះ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បេីងត្នោត ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុមាន ប្រពន្ធឈ្មោះ សោម សារឿន អាយុ ៥៥ឆ្នាំមុខរបរលក់ដូរនៅផ្ទះនិងមានប្រុសស្រីចំនួន៣នាក់។

ក្រោយពីសមត្ថកិច្ចចុះដល់ កន្លែងកើតហេតុធ្វើការពិនិត្យ និងតាមចម្លើយពីសាច់ញាត្តិសពបានប្រាប់ថា ជនរងគ្រោះពិតជាបាន ស្លាប់ដោយសារធ្លាក់ពីលើ ដើមត្នោតពិតប្រាកដមែនហើយសមត្ថកិច្ច ប្រគល់សពអោយ ទៅខាងក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីបន្សល់ទុក ប្រពន្ធកូនកំព្រារហូត ដល់៣នាក់នៅក្នុង បន្ទុកគ្រួសារ៕

To Top