ព័ត៌មានជាតិ

បទល្មើសនេសាទ នៅស្រុកកណ្តៀង កំពុងកើតឡើងយ៉ាងពេញបន្ទុក

ពោធិ៍សាត់៖ បទល្មើសនេសាទបច្ចុប្បន្នកំពុង កើតមានយ៉ាងពេញបន្ទុក នៅក្នុងបឹងទន្លេសាប ក្នុងដែនសមត្ថកិច្ច របស់សង្កាត់រដ្ឋបាលជលផលកណ្តៀង ដែលមាននាយសង្កាត់ថ្មី ខណៈនាយសង្កាត់ចាស់ ត្រូវបានក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់និងនេសាទ ដាក់អោយចូលនិវត្តន៍ កាលពីពេលកន្លងទៅ។

បើតាមប្រភពនានាបានអោយដឹងថា ឩបករណ៍ល្មើសនិងច្បាប់ជលផលដែលក្រុមឈ្មួញ ទុច្ចរិតបានយកទៅដាក់ក្នុងទឹក ទន្លេសាបរួមមានអួនអួស បរ លូរស្បៃមុង ក្រឡាញឹក និង បង្គោលចំរុឹងត្រូវបានគេមើលឃើញថា រីកដុះដាលដូចផ្សឹត ដើម្បីចាប់យកត្រី ចម្រុះគ្រប់ប្រភេទ។ហើយការទប់ស្កាត់ និងបង្រ្កាបរបស់សមត្ថកិច្វជំនាញ និង សមត្ថកិច្ចផ្សេងៗ គឺនៅមានកម្រឹតនៅឡើយ! ពោលគឺបង្រ្កាប បានតែក្រុមឈ្មួញណា លោតឆ័ត្រដែលមិនបាន សុំភ្លើងខៀវជាមុនតែប៉ុណោះ។សេចក្តីរាយការណ៍នានាក៍បានបង្ហើបអោយដឹងដែរថា ក្រុមឈ្មួញដែលរកសុីបំផ្លាញធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាបក្នុងស្រុកកណ្តៀងសព្វថ្ងៃនេះគឺភាគច្រើនសុទ្ធតែមានអ្នករត់ការបង់លុយអោយសមត្ថកិច្ចជាខែ និង ជារដូវ ដោយឩបករណ៍ល្មើស ទាំងនោះគេគិត ទៅតាមប្រភេទល្មើសធំ តូច រឺមធ្យម ហើយការចំណាយ រត់ការបង់ជូនសមត្ថកិច្ច ជាថ្នូរនិងការបិទភ្នែក មិនង្ក្រាបក្នុងមួយវង់ៗគឺត្រូវចំណាយ រាប់សិបលានរៀលឯណោះ។

ពាក់ព័ន្ធនិងបទល្មើសនេសាទ ដែលកំពុងកើតមាននៅ ក្នុងស្រុកកណ្តៀងនោះ នាយសង្កាត់រដ្ឋបាលជលផល កណ្តៀង ធ្លាប់បានអះអាង កន្លងមកថា លោកទើបតែមកកាន់សង្កាត់ រដ្ឋបាលជលផលនេះថ្មី ហើយការទប់ស្កាត់ និងបង្ត្ក្រាបលោកតែងតែចុះល្បាត និងបង្រ្កាបជាប្រចាំ តាមបទបញ្ជារបស់ថ្នាក់លើ។

ដោយ៖DAP

To Top