ភ្នំពេញ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំដល់អាជ្ញាធរ នៅតាមបណ្តារាជធានី-ខេត្តឲ្យការពារនិង ថែរក្សាវត្ថុតាងបទល្មើសព្រៃឈើ កុំឲ្យបាត់បង់ ឬឆេះ សម្រាប់ទុកជូនការ ដេញថ្លៃ ឬពិគ្រោះថ្លៃ នាពេលខាងមុខ ៕