ព័ត៌មានជាតិ

និស្សិតផ្នែកអគ្គិសនី និង អេឡិចត្រូនិចកម្ពុជា ទទួលជោគជ័យនៅចិន

ភ្នំពេញ ៖ នាពេលថ្មីៗនេះ និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច របស់សាកលវិទ្យាល័យន័រតុន ទទួលបានមេដាយ និងពានរង្វាន់ជាច្រើន ពីការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្រោមប្រធានបទ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ឆ្នាំ២០១៩ នៅទីក្រុងកៅស៊ុង ប្រទេសចិន ។

ក្នុងនោះ ទី១-ប្រព័ន្ធប្រកាសអាសន្នឆ្លាតវៃ ក្នុងការស្វែងរកទីតាំង ទទួលបាន៖

  • មេដាយមាសពីកម្មវិធីប្រកួតប្រជែង
  • ពានរង្វាន់ពិសេសពី វិទ្យាស្ថានបច្ចេកវិទ្យា ស្រ៊ីរ៉ាម៉ាគ្រឹស្នា ប្រទេស ឥណ្ឌាចំនួនមួយ
  • ពានរង្វាន់ពិសេស ពីវិទ្យាស្ថាន ច្នៃប្រឌិត និងការបង្កើតថ្មី ប្រទេសវៀតណាមចំនួនមួយ
  • មេដាយមាសពិសេសពី សមាគមន៍ការច្នៃប្រឌិត នៃសាកលវិទ្យាល័យប្រទេស កូរ៉េចំនួនមួយ
  • ពានរង្វាន់ពិសេសពី សមាគមន៍គំនិតច្នៃប្រឌិត និងការបង្កើតថ្មី និសិ្សតអន្តរជាតិទីក្រុងហុងកុងចំនួនមួយ
  • មេដាយពិសេសពី ស្ថាប័ន បច្ចេកវិទ្យាឆ្លាតវៃ ប្រទេសស៊ូដង់ចំនួនមួយ
  • មេដាយពិសេសពី មជ្ឈមណ្ឌលអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី ប្រទេស ឥណ្ឌូនេស៊ីចំនួនមួយ
  • មេដាយពិសេសពី សមាគមន៍ គំនិតច្នៃប្រឌិត និងការបង្កើតថ្មីទីក្រុងម៉ាកាវ ចំនួនមួយ
  • បានមេដាយពិសេសពី សមាគមន៏អ្នកបង្កើតថ្មី ប្រទេសឥណ្ឌាចំនួនមួយ
  • មេដាយពិសេសពី សមាគមន៍មូលដ្ឋានជាន់ខ្ពស់លើការបង្កើតថ្មី ប្រទេសអារ៉ាប៊ីសាអូឌី ចំនួនមួយ

ទី២-ប្រព័ន្ធផ្តល់ដំណឹងអំពីភ្លើងឆេះព្រៃ និងទឹកជំនន់ ទទួលបាន៖

  • មេដាយមាស ពីកម្មវិធីប្រកួតប្រជែង
  • ពានរង្វាន់ពិសេសពី វិទ្យាស្ថានបច្ចេកវិទ្យា ស្រ៊ី រ៉ាម៉ាគ្រឹស្នា ប្រទេស ឥណ្ឌាចំនួនមួយ
  • ពានរង្វាន់ពិសេស ពីវិទ្យាស្ថាន ច្នៃប្រឌិត និងការបង្កើតថ្មី ប្រទេសវៀតណាមចំនួនមួយ
  • មេដាយមាសពិសេសពី សមាគមន៍ការច្នៃប្រឌិត នៃសាកលវិទ្យាល័យប្រទេស កូរ៉េចំនួនមួយ
  • ពានរង្វាន់ពិសេសពី សមាគមន៏ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី និសិ្សតអន្តរជាតិទីក្រុងហុងកុងចំនួនមួយ
  • មេដាយពិសេសពីគំនិតច្នៃប្រឌិត, ការបង្កើតថ្មី, មនុស្សយន្ត និងអាវកាស ប្រទេសអីរ៉ង់
  • មេដាយពិសេសពី សមាគមន៍កិច្ចការស្រាវជ្រាវ និងការបង្កើតថ្មី ប្រទេសម៉ាឡេស៊ី
  • មេដាយពិសេសពី សមាគមន៍ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ពីទីក្រុងម៉ាកាវ ចំនួនមួយ
  • មេដាយពិសេសពី សមាគមន៍អន្តរជាតិ នៃការបង្ហាញ ការបង្កើតថ្មី ប្រទេស ក្រូអាតចំនួនមួយ
  • ពានរង្វាន់ពិសេសពី សមាគមន៍មូលដ្ឋាននៃការបង្កើតថ្មី ប្រទេសប៉ូឡូញចំនួនមួយ
  • ពានរង្វាន់ពិសេសពី ស្ថាប័នជំនាញជាន់ខ្ពស់ និងការបង្កើតថ្មីអន្តរជាតិ នៃទីក្រុងតូរ៉ាន់តូ ប្រទេសកាណាដា ចំនួនមួយ
  • ពានរង្វាន់ពិសេសពី សមាគមន៍អ្នកវិទ្យាសាស្ត្រវ័យក្មេង ប្រទេសឥណ្ឌូណេស៊ី ចំនួនមួយ
  • មេដាយមាសពិសេសពី សមាគមន៍ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ប្រទេសឥណ្ឌូណេស៊ី ចំនួនមួយ
    និងទី៣- សំរាប់លោក សាស្ត្រាចារ្យ ចាន់ មិថុនា
  • ទទួលបាននូវលិខិតសរសើរសំរាប់ការចូលរួមធ្វើជាគណៈកម្មការវាយតម្លៃអន្តរជាតិ
  • ទទួលបាននូវលិខិតទទួលស្គាល់ជាសមាជិករបស់ WIIPA តែមួយគត់ប្រចាំប្រទេសកម្ពុជា
  • ទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតផ្នែកវិទ្យាសាស្ត្រតំណាងឲ្យកម្ពុជា នៅប្រទេសកូរ៉េ។

សូមរំលឹកថា និស្សិតដែលទទួល បានជោគជ័យយ៉ាងច្រើន ត្រឡប់មកកម្ពុជាវិញ នេះជាកិត្តិយសដ៏ប្រសើរថ្លៃថ្លា សំរាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ សាកលវិទ្យាល័យ ជាពិសេសនេះ ជាមុខមាត់របស់ កម្ពុជាទាំងមូល ហើយជាទំព័រ ប្រវត្តិសាស្ត្រ ក្នុងការបិទបញ្ចប់ឆ្នាំ ២០១៩ផងដែរ។ នេះក៏ជាការបង្ហាញឲ្យអន្តរជាតិបានស្គាល់ពីស្នាដៃកូនខ្មែរ ជាពិសេសវាក៏ជាកំលាំងចិត្ត ដែលជួយជុំរុញឲ្យនិស្សិតជំនាន់ក្រោយ ខិតខំប្រឹងប្រែង ដើម្បីបង្កើតស្នាដៃផ្សេងទៀត ដោយចៀសឆ្ងាយពី ល្បែងស៊ីសង និងគ្រឿងញៀន ៕

To Top