ព័ត៌មានជាតិ

កូរ៉េខាងជើង និយាយថា ការតេស្តអាវុធការពារជាតិ មានគោលដៅទប់ស្កាត់ ការគម្រាមកំហែង នុយក្លេអ៊ែអាមេរិក

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ កូរ៉េខាងជើងមួយរូប បាននិយាយថា ការតេស្តបច្ចេកវិទ្យា ការពារជាតិនាពេលថ្មីៗនេះ គឺមានគោលបំណង ទប់ទល់នឹងការគម្រាមកំហែង នុយក្លេអ៊ែ ពីសហរដ្ឋអាមរិក នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើងមួយ ដែលរាយការណ៍ នៅថ្ងៃសៅរ៍ម្សិលមិញនេះ។

ប្រធានអគ្គសេនាធិការ កូរ៉េខាងជើង លោក Pak Jong Chon បានព្រមានថា កងកម្លាំងប្រកបដោយអរិភាព ដែលរួមមានទាំងសហរដ្ឋអាមេរិកផងនោះ គួរតែឈប់ធ្វើការបង្កហេតុ ចំពោះកូរ៉េខាងជើង ប្រសិនបើពួកគេចង់ឃើញឆ្នាំថ្មី ប្រកបដោយសន្តិភាព។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន New York Times នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា ខ្លួនទើបបានធ្វើតេស្ត ជាលើកទីពីរ នៅកន្លែងតេស្តផ្កាយរណប និងម៉ាស៊ីនរ៉ុកកែត៕
ប្រែសម្រួល៖ប៉ាង កុង

To Top