ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនទាំងថៅកែហ្គារ៉ាស់សាំង និងគ្រូបង្រៀន បញ្ជូនមកតុលាការ

ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការ សុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់ថា នៅល្ងាចថ្ងៃទី២០ ខែធ្នូនេះ នគរបាលខណ្ឌដង្កោ នឹងបញ្ជូនថៅកែការ៉ាស់សាំង PTT និង គ្រូបង្រៀន មកតុលាការទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់ ។

ប្រភពព័ត៌មាន ដដែលបន្តថា ថៅកែការ៉ាស់សាំង គឺ លោក សារុន វីថូរ៉ាត់ កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន នឹងត្រូវសាកសួរករណីប្រព្រឹត្តអំពើហិង្សា ។

ដោយឡែក លោក អ៊ឹម សិរីរដ្ឋ នឹងត្រូវសាកសួរករណីថតរូប អាក្រាតក្នុងបន្ទប់ទឹក ខណៈជាជនរងគ្រោះក្នុងអំពើហិង្សា ។

ទាំងថៅកែការ៉ាស់សាំង និងគ្រូបង្រៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែធ្នូ នេះ តាមដីការបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ ៕

To Top