ព័ត៌មានជាតិ

ជិៈម៉ូតូលឿន បុករថយន្តដឹកដែក ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវឃ្លាំងលើ ជិតរោងចក្រក្រោនក្នុងសង្កាត់១ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជិះ ម៉ូតូ ម៉ាកZoomber-x ពាក់ស្លាកលេខ កំពត 1Q-2569 បើកបរក្នុងទិស ពីលិចទៅកើត​ លុះមកដល់ចំណុចខាងលើ ផ្លូវចំណោត ម៉ូតូបន្ថែមល្បឿនលឿន ដើម្បីវ៉ារថយន្តតែវ៉ាមិនផុត ក៏ជ្រុលចង្កូតទៅបុកចូល ពីក្រោយរថយន្តកូរ៉េ មួយគ្រឿង ដឹកដែកគ្រឿងសំណង់ ពាក់ផ្លាកលេខ ព្រះសីហនុ3A-7450 បណ្តាលអោយបុរសអ្នកបើកម៉ូតូស្លាប់ នៅនឹងកន្លែង និងស្ត្រីម្នាក់រួមដំណើរជាមួយងរបួសធ្ងន់ ។

យោងតាមអ្នកស្គាល់ជនរងគ្រោះបានប្រាប់ថា អ្នកទាំង២ជាគូរដណ្តឹងនឹងគ្នា ហើយជិតចូលរៀងការទៀតផង ប៉ុន្តែចៃដន្យអាក្រក់មកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយខាងប្រុស​ស្លាប់ ចំណែកខាងស្រីរងរបួសធ្ងន់ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុកនិងនៅអធិការដ្ឋាន ក្រុងព្រះសីហនុ ដើម្បីធ្វើការ ដោះស្រាយ ៕

To Top