ព័ត៌មានជាតិ

ឃាត់ខ្លួនសន្ដិសុខម្នាក់ ករណីវាយអ្នករត់ម៉ូតូកង់បី ឲ្យរបួសត្រចៀកខាងឆ្វេង ដេរ១៥ ថ្នេរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនការឃាត់ខ្លួន ពីបទហឹង្សាដោយ ចេនាមានស្ថានទម្ងន់ទោស ( បង្ករបួសស្នាម) ដែលប្រព្រឹត្តទៅនៅផ្លូវ លេខ380 កែង63ស្ទួន ភូមិ9 សង្កាត់បឹងកេងកងទី 1 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។

ជនបង្ករមាន ឈ្មោះ ជឹម ដេវិន ភេទ ប្រុស អាយុ 18 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង សង្កាត់ក្រាំងខ្នុង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ មុខរបរសន្ដិសុខ។

ជនរងគ្រោះឈ្មោះ គេង វណ្ណៈវិសាល ភេទប្រុស អាយុ 33ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ76 ផ្លូវ 369 ភូមិ កណ្ដាល1 សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ មុខរបរ រត់ម៉ូតូកង់បី (ឥណ្ឌា)បណ្ដាលឲរងរបួស ចំទង ត្រចៀកខាងឆ្វេង ដេរចំនួន 15 ថ្នេរ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ01គ្រឿង ម៉ាកប៊ិត ពណ៍ខៀវលាយសរ ពាក់ស្លាកលេខ ភ្នំពេញ 1 HL 7630រួមទាំង កូនសោរម៉ូតូចំនួន 01 ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន ឃាត់ខ្លួនបណ្ណោះអាសន្ន នៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

To Top