ព័ត៌មានជាតិ

បើកម៉ូតូ លឿនមិនប្រយ័ត្ន បុកគោយន្តពីក្រោយ​ ស្លាប់នៅស្រុកវាលវែង

ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់ជីវិត ដោយសារជិះម៉ូតូលឿន មិនប្រុងប្រយ័ត្ន ហើយជ្រុលចង្កូច ទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយ ដែលកំពុងធ្វើចរាចរណ៍ ស្របទិសគ្នា នៅលើផ្លូវជាតិលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៦-១១៧ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ១៩៖២៥នាទីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជីះម៉ូបុក ពីក្រោយគោយន្តនោះ មានឈ្មោះឡុង សារី ភេទប្រុសអាយុ ២៩ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ ក្រោយការវាស់វែង សមត្ថកិច្ចនគរបាល បានប្រគល់សាកសព និង ម៉ូតូអោយទៅក្រុមគ្រួសារ យកសពទៅធ្វើបុណ្យ​តាមប្រពៃណី! ចំណែកគោយន្ត បានបើកគេចខ្លួន បាត់ស្រម៉ោល៕

To Top