ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយរកឃើញថ្នាំញៀន នៅជាប់ខ្លួន

ភ្នំពេញ ៖ ដោយមានការណែនាំ ពីគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងល្បាតរបស់នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកម៉ៅ ចាន់ថុន អធិការរងនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ធា រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាដក ។

លោកអធិការរង បានបន្តថា ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាង រួមមានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់តូច (មួយកញ្ចប់តូច) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសាកសួរ និងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំបញ្ជូនទៅកាន់តុលាការចាត់ការបន្ត ៕

To Top