ព័ត៌មានជាតិ

រថយន្ត ដឹកជ្រូកពី ប្រទេសថៃ ទៅវៀតណាម ដាច់ទ្រង់ធ្លាក់ ជ្រូករាយប៉ាយ តាមដងផ្លូវ

ភ្នំពេញ៖ រថយន្ត១គ្រឿង ដឹកសត្វជ្រូក ចេញពី ប្រទេសថៃ បំណងយក ទៅលក់នៅប្រទេស វៀតណាម បណ្តាលឲ្យដាច់ទ្រង់ ធ្លាក់ជ្រូក រាយប៉ាយ តាមដងផ្លូវ កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកើតហេតុ ខាងលើពាក់ស្លាកលេខ ភ្នំពេញ 2B-6263 បានដឹកជ្រូកចេញពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

ក្រោយពេលកើតហេតុម្ចាស់ រថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល នៅតែព្រូរថយន្ត ២នាក់នៅកន្លែងកើតហេតុ៖១-ឈ្មោះ ប៊ុន ឈុនពិត ភេទប្រុស អាយុ ៤០ឆ្នាំ ស្រុកកំណើតភូមិដារ ឃុំដារ ស្រុក មេមត់ ។

រថយន្តខាងលើ បានដឹកសត្វជ្រូកចេញពី ប្រទេសថៃ បំណងយកទៅលក់ នៅព្រំប្រទល់នៃប្រទេសវៀតណាម ហើយក៏ កើតហេតុបែបនេះម្តង ៕

To Top