ព័ត៌មានជាតិ

មន្រ្តីនគរបាល ដែលកាប់ប្រពន្ធស្លាប់ ចូលសារភាពហើយ

ពោធិសាត់ ៖ ជនសង្ស័យជាមន្ត្រី នគរបាលវរះការពារព្រំដែន គោកលេខ ៨២៥ ឈ្មោះអ៊ឹម ផល្លី ហៅតឿ ដែលបានយកកាំបិត ផ្គាប់កាប់សម្លាប់ប្រពន្ធ របស់ខ្លួនបណ្តាល អោយស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាម កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩នៅរោងស្នាក់នៅ ក្នុងទីបញ្ជាការដ្ឋានវរះការពារព្រំដែន គោកលេខ៨២៥ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ហើយបានរត់គេចខ្លួនបាត់ រយះពេល៦ថ្ងៃនោះគឺជនសង្ស័យ បានចូលសារភាពហើយ តាមរយះខ្ចីទូរស័ព្ទ គេខលមកសមត្ថកិច្ចនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ ហើយបច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួននៅប៉ុស្តិ៍ នគរបាលរដ្ឋបាលថ្មដា ដើម្បីកសាងសំណុំរឿងបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែងចាត់ការបន្ត។

គួរបញ្ជាក់ថា ស្រ្តីជាប្រពន្ធ ដែលមានកូនតូចៗ ២នាក់ត្រូវបានប្តីចិត្តអប្រិយឈ្មោះអ៊ឹម ផល្លី ហៅតឿ ជាមន្ត្រីនគរបាល វរះការពារព្រំដែន គោកលេខ៨២៥ យកកាំបិតផ្គាប់កាប់សម្លាប់ប្រពន្ធ របស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ បណ្តាលអោយស្ត្រីជាប្រពន្ធ ដេកដួលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធមន៍បំផុយ ដោយសារតែភ្លើងប្រច័ណ្ឌ ឥតព្រំដែនលាយឡំ នឹងស្រវឹងស្រាជោគជាំ ពេញខ្លួនផងកាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ហើយជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រម៉ោ តាំងពីថ្ងៃកើតហេតុមកម្លេះ ។ លុះដល់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៩នេះ ជនសង្ស័យទំនងជាអស់ផ្លូវរត់ ដោយសារតែកម្លាំសមត្ថកិច្ច បានកំណត់ភូមិសាស្ត្រ នឹងធ្វើការឡោមព័ទ្ធចាប់ តាំងពីថ្ងៃកើតហេតុ ទើបជនសង្ស័យជាឃាតករូបនេះ ធ្វើជាចេញសារភាពតែម្តង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top