ព័ត៌មានជាតិ

មនុស្សជាតិ ២សែននាក់ រត់ភៀសខ្លួននៅ ប្រទេសស៊ីរី ស្របពេលមានប្រតិបត្តិការ វាយលុក



បរទេស៖យោងតាម ក្រុមផ្តល់ជំនួយមនុស្សធម៌ស៊ីរី បានឲ្យដឹងថា មនុស្សជាង២សែននាក់ នៅក្នុងពេល ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានរត់ភៀសខ្លួនចោលផ្ទះ សម្បែងរបស់ពួកគេនៅប្រទេសស៊ីរីភាគខាងជើង ស្របពេលមានប្រតិបត្តិការវាយលុករបស់កងកម្លាំងរដ្ឋាភិបាល ទៅលើទីក្រុងនិងស្រុកភូមិរបស់ពួកគេ។

ក្រុមសម្របសម្រួលការឆ្លើយតប ស៊ីរី បាននិយាយនៅថ្ងៃពុធថា មនុស្សចំនួន ២១៦.៦៣២នាក់ បានរត់ភៀសខ្លួនចេញ ពីផ្ទះ ចាប់តាំងពីខែវិច្ឆិកាមក ព្រោះតែប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ គាំទ្រដោយរុស្ស៊ី នៅតែបន្តយុទ្ធនាការយោធា ដើម្បីដណ្ដើមកាន់កាប់តំបន់ពីពួកឧទ្ទាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមសម្របសម្រួលការឆ្លើយតប ស៊ីរីនេះ បាននិយាយយ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យទីភ្នាក់ងារអន្តរជាតិ និងសហគមន៍ពិភពលោកនានា ដាក់សម្ពាធត្រង់ៗទៅលើរបបស៊ីរី និងសម្ពន្ធមិត្តរបស់ប្រទេសនេះ ឲ្យបញ្ឈប់យុទ្ធនាការយោធា”៕

To Top