ព័ត៌មានជាតិ

សាលាដំបូងខេត្តកោះកុង ក្រើនរំលឹកដល់មន្រ្តីយុត្តិធម៌ និងមន្ទីរជំនាញ ចុះប្រតិបត្តិការងារ ដោយមានក្រមសីលធម៌វិជ្ជាជីវៈ តាមនិតិវិធីច្បាប់

កោះកុង : លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានក្រើនរំលឹកដល់មន្ត្រី នគរបាលយុត្តិធម៌ និងមន្ទីរជំនាញទាំងអស់ ត្រូវចុះប្រតិបត្តិការងាររបស់ខ្លួន ប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវ: ជៀសវាងការកេងទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋធ្វើជាកម្មសិទ្ធ និងប្រើប្រាស់អំពើពុករលួយ។

ក្នុងកិច្ចប្រជុំរវាងអង្គភាព ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ដល់អង្គភាពនគរបាលយុត្តិធម៌ និងមន្ទីរជំនាញ ដោយមានការចូលរួម ក្រោមវត្តមាន លោក មីន មករាប្រធានសាលាដំបូង ខេត្តកោះកុងលោក រស់ សារ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង និងមន្ត្រីក្រោមឱវាទនមានការ ចូលរួមគ្រប់មន្ទីរគ្រប់ស្ថាប័ន និងបានរៀបចំធ្វើឡើង នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាដំបូងខេត្តកោះកុង។

លោក រស់ សារាំ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបានថ្លែងថា ដោយអនុលោមតាមការណែនាំ របស់ក្រសួងយុត្តិធម៌ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលតម្រូវឲ្យសាលាដំបូង និងអយ្យការអមសាលាដំបូង រៀបចំកិច្ចប្រជុំ នគរបាលយុត្តិធម៌ ក្នុងដែនសមត្ថកិច្ចសាលាដំបូងនីមួយៗរបស់ខ្លួន ឲ្យបានយ៉ាងតិច៣ដងក្នុងមួយឆ្នាំ ។

លោកបានថ្លែងបន្តថា ការប្រជុំនេះ គឺមិនមែនជាវេទិកាបន្តុះបង្អាប់ ជជែកវែកញែក ចាប់កំហុស ឬទំលាក់កំហុស ទៅអ្នកណាម្នាក់នោះទេ ការប្រជុំនេះគឺធ្វើឡើង ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីឆ្លើយតប ដោះស្រាយការលំបាកបញ្ហាផ្សេងៗបំភ្លឺមកៗ ដើម្បីបំពេញចន្លោះប្រហោង ដែលកើតមានឡើង ក្នុងការបំពេញការងារ ជាមន្ត្រីនគរបាលយុត្តិធម៌ ជាមួយស្ថាប័នតុលាការ ដើម្បីរកដំណោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យមន្ត្រី នគរបាលយុត្តិធម៌ និងស្ថាប័នតុលាការសហការ អនុវត្តនីតិវិធីព្រហ្មទណ្ឌ ឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត ។
ក្នុងកិច្ចប្រជុំនេះ លោកស្នើសូមឲ្យអ្នកចូលរួមលើក ឲ្យបានច្រើននូវបញ្ហាដែលបានជួបប្រទះ ក្នុងអំឡុងពេលអនុវត្ត ដើម្បីរួមមតិគ្នា ចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីរកដំណោះស្រាយ អនុវត្តទៅតាមនីតិវិធីច្បាប់។

លោកបានបញ្ជាក់ថា ការបើកិច្ចប្រជុំថ្ងៃនេះ ក្នុងគោលបំណង៣សំខាន់ៗគឺ៖
១- ដើម្បីអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ក្នុងការជួយដោះស្រាយ បញ្ហាប្រឈមនានា រវាងអង្គភាពនគរបាលយុត្តិធម៌ និងអង្គភាព ដែលពាក់ព័ន្ធ រួមទាំងស្ថាប័នតុលាការផងដែរ។
២- ដើម្បីពង្រឹងទំនាក់ទំនងការងារ សាមគ្គីភាព សំដៅបង្កើតប្រសិទ្ធភាព ផលិតភាព និងស័ក្កសិទ្ធិភាព នៃការអនុវត្តតួនាទីភារកិច្ច រវាងអង្គភាពនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ។
៣- ដើម្បីស្វែងយល់ ពីគោលការណ៍ព្រហ្មទណ្ឌសំខាន់ៗ ក្នុងការអនុវត្តមុខងារនគរបាលព្រះធម៌ តាមច្បាប់កម្ពុជា ដូចជាចំណាត់ការ ពាក្យបណ្ដឹងព្រហ្មទណ្ឌការ ស្រាវជ្រាវរកភស្តុតាង និងកំណត់ហេតុ របស់នគរបាលយុត្តិធម៌ជាអាទិ៍ ដែលនឹងត្រូវយកមកពិភាក្សាគ្នាលម្អិត ក្នុងកិច្ចប្រជុំនេះ។

ជាចុងក្រោយ លោកសូមឲ្យអង្គភាពនគរបាលយុត្តិធម៌ និងអង្គភាពដែលពាក់ព័ន្ធ ត្រូវតែរួមសាមគ្គីគ្នាអនុវត្តទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌ និងអនុវត្តទៅតាមនីតិវិធីច្បាប់ របស់អយ្យការសាលាដំបូងខេត្ត៕

[Forwarded from Rany Rany]
២. គ្មានសញ្ញានៃកាដូថ្ងៃណូអែលដែលកូរ៉េខាងជើង ជូនអាមេរិក ទោះបីក្រុងព្យុងយ៉ាង ធ្លាប់ព្រមាន

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ ការគំរាមកំហែងរបស់កូរ៉េខាងជើងក្នុងការប្រគល់អំណោយ “ បុណ្យណូអែល” ដល់សហរដ្ឋអាមេរិក ហាក់ដូចជាត្រូវបានគេប៉ាន់ស្មានហួសហេតុ ដោយសារគ្មានរបាយការណ៍អំពីសកម្មភាពយោធារបស់ក្រុងព្យុងយ៉ាង ដែលត្រូវបានចុះបញ្ជីឡើយ គិតត្រឹមល្ងាចថ្ងៃពុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីដើមខែនេះ មន្រ្តីកូរ៉េខាងជើងបានចោទប្រកាន់អ្នកចរចាអាមេរិកថា បានព្យាយាមរកពេលវេលាដោយមិនផ្តល់ដំណោះស្រាយនៅពេលប្រទេសទាំងពីរតស៊ូដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ មន្ត្រីរូបនោះបានបន្ថែមទៀតថាភាពអសកម្មបែបនេះមានន័យថា សហរដ្ឋអាមេរិកកំពុងតែជ្រើសរើសសក្តានុពលដើម្បីទទួលបាន “ អំណោយ” ដែលមិនបានបញ្ជាក់ ពីប្រទេសកូរ៉េខាងជើងនៅថ្ងៃបុណ្យណូអែល មិនខាន។

លោក Ri Thae Song បាននិយាយថា “ ការសន្ទនាត្រូវបានអាមេរិកលើកឡើង ជាសក្តានុពល តែ គ្មានអ្វីក្រៅពីឧបាយកលដ៏ល្ងង់ខ្លៅដើម្បីរក្សា [កូរ៉េខាងជើង] ឱ្យមានការសន្ទនាគ្នា និងប្រើប្រាស់វា ដើម្បីគាំទ្រដល់ស្ថានភាពនយោបាយនិងការបោះឆ្នោតនៅអាមេរិក” ។ អ្វីដែលនៅសេសសល់ដែលត្រូវធ្វើនៅពេលនេះ គឺជាជំរើសរបស់សហរដ្ឋអាមេរិកហើយវាអាស្រ័យទៅលើសហរដ្ឋអាមេរិក ចំពោះអំណោយបុណ្យណូអែល ដែលខ្លួននឹងជ្រើសរើសដើម្បីទទួលបាន ។

ទោះយ៉ាងណា មិនមាន“ អំណោយ” ដែលត្រូវបានគេសន្មត់ថា ជាសកម្មភាពយោធា ឬតេស្តណាមួយត្រូវបានគេរាយការណ៍ចាប់តាំងពីពេលនោះមក។ មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃពុធ ប៉ុន្តែឧត្តមសេនីយទ័ពអាកាសមួយរូបកាលពីសប្តាហ៍មុនបានស្នើថា អំណោយនោះ អាចនឹងមកដល់នៅពេលណាមួយបន្ទាប់ពីបុណ្យណូអែលផងដែរ៕

To Top