ព័ត៌មានជាតិ

អាជ្ញាធរកំពង់ស្ពឺ ឲ្យអ្នកដំណើរវាងផ្លូវ ព្រោះ២៩ធ្នូ នឹងសម្ពោធ ស្ពានអាកាសថ្មើរជើងតេជោសន្តិភាព នៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសអ្នកដំណើរថ្មើជើង (ស្ពានតេជោសន្តិភាពកំពង់ស្ពឺ) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដូច្នេះពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរ ធ្វើចរាចរចេញ-ចូល ឆ្លងកាត់ចំណត់រថយន្តផ្សារកំពង់ស្ពឺ ក្នុងភូមិក្រាំងពលទេព និងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន វាងទៅផ្លូវជាតិលេខ៣វិញ ចំពោះអ្នកធ្វើដំណើរពីភ្នំពេញ ទៅព្រះសីហនុ។

ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទវិញ ទៅតាមច្រកកណ្តោលជុំ (ផ្លូវលេខ១០៤ និង១០៥) និងតាមផ្លូវបំបែក ត្រង់ចំណុចភ្លើងស្តុប មន្ទីរសាធារណៈការខេត្ត និងត្រង់ចំណុចភ្លើងស្តុប បំបែកច្បារមន ៕

To Top