ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅចំណុច ២គោលដៅផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំង ការិយាល័យ ប្រឆាំង បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធ ហត្ថខណ្ឌមានជ័យ បង្ក្រាបបានជាក់ស្តែង និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ដកហូតវត្ថុតាងថ្នាំញៀន ចំនួន១៧កញ្ចប់តូច ព្រមទាំងសម្ភារៈមួយចំនួន ទៀត នៅចំណុច២គោលដៅផ្សេងគ្នា​ កាលពីវេលាម៉ោង១៣៖០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។

ចំណុចទី១ ៖ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យ បាន២នាក់ ទី១ ឈ្មោះ ជឿន សុធារាជ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ, ទី២ ឈ្មោះ ថុន ថានុ អាយុ ១៦ឆ្នាំមុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុខាងលើដូចគ្នា ។

ចំណុចទី២ ៖ កាលពីវេលាម៉ោង១៣៖៤០នាទី ថ្ងៃខែដដែល នៅចំណុច ផ្ទះបណ្តែតទឹកក្នុងទន្លេរ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅឃាត់ខ្លួនបាន ជនសង្ស័យ០១នាក់ទៀត ឈ្មោះ សុខ ជាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ត្រូវបានបញ្ជូនមកការិយាល័យ ស្រាវជ្រាវ បទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ៕

To Top