ព័ត៌មានជាតិ

តំបន់រម្មណីយដ្ឋាន អេកូទេសចរណ៍ លាក់ខ្លួនមួយកន្លែង ត្រៀមបញ្ចេញសម្រស ដើម្បីវិស័យ ទេសចរណ៍ឆ្នេរស្អាត

កោះកុង : រម្មណីយដ្ឋាន អេកូទេសចរណ៍មួយកន្លែង ដែលស្ថិត នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ត្រៀមបញ្ចេញសម្រស សោភ័ណ្ឌភាពហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកស្ទួយផ្នែក វិស័យទេចរណ៍ និងបង្កើនភាពទាក់ទាញ ភ្ញៀវជាតិ.អន្តរជាតិ លើស្ទួយវិស័យ ទេសចរណ៍ របស់ប្រទេសផងដែរ ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមាគម សហគមន៍ អេកូចទេសចរណ៍ទឹកធ្លាក់ ឆាយក្រូច ឃុំព្រែកខ្សាច់ បានធ្វើការផ្សព្វផ្សាយ និងការណែនាំនិតិវិធីសម្របសម្រួល សេវាកម្មសហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ឆាយក្រូចឃុំព្រែកខ្សាច់ ដោយមានការចូលរួម ក្រោមវត្តមាន តំណាងឲ្យក្រុមហ៊ុន លោកឧញ៉ាលី យ៉ុងផាត់ លោក រាម រុំ មេឃុំព្រែកខ្សាច់ លោកស៊ូ សុផល ប្រធានសហគមន៍ និងមន្ត្រីទេសចរណ៍ រួមទាំងប្រជាពលរដ្ឋផងដែរ។

លោកស៊ូ សុផល ប្រធានសមាគម សហគមន៍ អេកូទេសចរណ៍ទឹកធ្លាក់ឆាយ ក្រូចបានថ្លែងឲ្យដឹងថា ការផ្សព្វផ្សាយសហគមន៍ សមាគមអេកូទេសចរណ៍ឆាយក្រូច ដោយមានការ ប្រកាស ស្ដីពីការចុះឈ្មោះបញ្ជី សមាគមពីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលេខ ៦២៥៦.ប្រក សម្រេចត្រូវបានជួបឈ្មោះ សមាគមសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឆាយ ក្រូចភូមិព្រែកខ្សាច់ ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ។

លោកបានបន្តថា សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ឆាយក្រូច គីមានការឆ្លុះបញ្ចាំង នូវការចូលរួមយ៉ាង យកចិត្តទុក ដាក់ពីក្រុមហ៊ុនជាដៃគូរ និងមន្ទីរស្ថាប័នអង្គភាព ដែលពាក់ព័ន្ធផ្នែក វិស័យទេសចរណ៍ និងដើម្បីប្រជាពលរដ្ឋ មានការងារធ្វើ ដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិរក្សតំបន់ធម្មជាតិផងដែរ ។
លោកបានបន្ថែមថា សហគមអេកទេសចរណ៍ ឆាយក្រូចរបស់លោក មាន៣ចំណុច ក្នុងដំណើរកម្សាន្ត របស់អ្នកទេសចរណ៍១-ទឹកធ្លាក់ឆាយក្រូច ២- ព្រៃកោងកាង៣-ឆ្នេរសមុទ្រយាយសែន។
ហើយការបង្កើតសហគមអេកូទេសចរណ៍នេះ ដោយមានការគាំទ្រពីលោកឧកញ៉ា លីយ៉ុងផាត់ផងដែរ។
លោក រាម រុំ មេឃុំព្រែកខ្សាច់បានឲ្យដឹងថា ការបង្កើតសហគមអេកូទេសចរណ៍ឆាយក្រូចនេះ គឺមានការគាំទ្រពីលោកឧកញ៉ា លីយ៉ុង ផាត់ ក្នុងន័យជួយសម្រួល ដល់ជីវភាពពលរដ្ឋនិង ឲ្យពលរដ្ឋមានការងារធ្វើ ក្នុងការកាត់បន្ថយភាពក្រីក្របានមួយកំរិត ហើយសម្ធិផលនានាយ៉ាងច្រើន ដែលលោកឧកញ៉ា បានកសាងឡើង សម្រាប់ឃុំព្រែកខ្សាចនេះ ពីព្រោះឃុំព្រែកជាកោះដាច់ ស្រយាលឆ្ងាយពីទីរួមខេត្ត សាលាស្រុក តែការអភិវឌ្ឍរបស់លោកឧកញ៉ា និងការយកចិត្តទុក របស់រាជរដ្ឋាភិបាលឃើញថា រីកចំរើនគ្រប់យ៉ាងហើយជីវភាព ប្រជាពលរដ្ឋបានធូរធាជាងមុន៕

To Top