ព័ត៌មានជាតិ

សូមប្រញាប់រួសរាន់ ចុះឈ្មោះក្នុងកម្មវិធី CAMBODIAN NET IDOL BY YES 018!

ភ្នំពេញ : លោកអ្នកនៅតែមានឱកាស ក្នុងការដាក់ពាក្យចាប់ពីឥឡូវនេះ មានរហូតដល់ថ្ងៃទី 5 ខែមករាឆ្នាំ 2020 ដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់ នៃកម្មវិធី Cambodian Net Idol ។

ជាមួយនឹងរង្វាន់ ដែលមានតំលៃរហូតទៅដល់ 3,5000 ដុល្លារ នេះគ្មានអ្វីដែលគួរឱ្យយើងគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីបានជាយើង ប្រកាសស្វែងរកបេក្ខភាព ក្នុងកម្មវិធីដំបូងគេបង្អស់គឺ Cambodian Net Idol ដោយ Yes 018 តាមរយៈអ៊ីនធឺណេតនោះទេ។ គោលបំណងចម្បង គឺដើម្បីពង្រឹកវិស័យមួយនេះ ឱ្យបានទំលំទូលាយបន្ថែមទៀត ហើយមិនត្រឹមតែប៉ណ្ណោះ គឺធ្វើឱ្យ Net Idols ឈានទៅដល់តម្រូវការទីផ្សារ នាពេលបច្ចុប្បន្ននេះ ។

ក្នុងនោះផងដែរ ក្រុមហ៊ុន Cake Experiential Cambodia និង ក្រុមហ៊ុន Yes 018 បានសហការគ្នាជាដៃគូ ដើម្បីផ្តល់នូវទម្រង់ប្រើប្រាស់មួយ ដើម្បីជួយអភិវឌ្ឍអ្នក ដែលមានទេពកោសល្យ នៅក្នុងប្រទេសកម្ពុជា។ ហើយនេះគឺជាការជូនដំណឹង អំពីការពន្យារពេលសំរាប់ការចុះឈ្មោះ ចូលរួមនៃកម្មវិធី ដែលនឹងត្រូវបញ្ចប់ នៅថ្ងៃទី ៥ ខែមករាឆ្នាំ 2020 ខាងមុខ នេះ ។ ហើយការបង្ហាញនូវសម្ថតភាព របស់បេក្ខជននីមួយៗ ក៏កំពុងទន្ទឹងរង់ចាំ ឱកាស ដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់ នៃកម្មវិធី Cambodia’s Net Idol ។

ជាមួយនឹងវគ្គទី 1 ពួកយើងបានគ្រោងទុកសំរាប់ការចាក់ផ្សាយ នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2020 លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia មានប្រសាសន៍ថា“ ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការចូលរួម ព្រមទាំងទទួលបានភាពជាវិជ្ជមានជាច្រើន នៃកម្មវិធី Cambodian Net Idol នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវចំនុចនេះ ហើយគោលដៅរបស់យើង គឺដើម្បីបង្កើតទម្រង់ប្រើប្រាស់មួយ សសម្រាប់ Net Idols ដែលត្រូវបានជួយអភិវឌ្ឍន៍ និងបណ្តុះបណ្តាលជាមួយយើង ។

យើងសូមប្រកាសជាផ្លូវការ នូវការពន្យារពេល នៃកាចុះឈ្មោះការប្រកួតកម្មវិធីនេះ គឺក្នុងគោលបំណងផ្តល់ឱកាស ដល់អ្នកមានសមត្ថភាព ក្នុងការក្លាយជា Cambodia’s Net Idol បន្ទាប់។

កម្មវិធីផ្សាយលើកដំបូង និងធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ផេក Yes 018 ហើយកម្មវិធី Net Idol និងបង្ហាញជូន Influncers ទាំអស់ 12 រូប ក្នុងការប្រកួតប្រជែងគ្នាដើម្បីឈ្នះប្រាក់់រង្វាន់, កិច្ចសន្យា និងរង្វាន់ជាច្រើន ក្នុងវគ្គនីមួយៗប្រចាំសប្តាហ៍។ ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នានិងដាក់ពាក្យ ចូលរួមកម្មវិធីនេះ ឱ្យបានមុនថ្ងៃទី 5 ខែមករាឆ្នាំ 2020!

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក Cambodia Net Idol https://www.facebook.com/NetIdolKH/ សម្រាប់ព័ត៍មានបន្ថែម ។ សូមផ្ញើរ វីឌេអូរបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីកុំឱ្យបាត់បង់ឱកាស ក្នុងការក្លាយជា Cambodia Net Idol បន្ទាប់ ! ###

To Top