ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានមុខសញ្ញា ប្រើប្រាស់ អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ដ៏សកម្មចំនួន៣នាក់

ភ្នំពេញ៖ មុខសញ្ញាប្រើប្រាស់ អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ដ៏សកម្មចំនួន៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង 14៖10នាទី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលេខ19 ស្ថិតក្នុងភូមិត្រពាំងថ្លឹង3 សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតវត្ថុតាង អាវុធខ្លីមួយដើមម៉ាក BERETTA លេខគ្មាន(ឈូសចោល) គ្រាប់ចំនួន34គ្រាប់ បង់01, ក្រាមសថ្លាចំនួន09កញ្ចប់ (ធំ2 តូច7), កាំបិតចំនួន02ដើម, អាយកូមចំនួន01 ព្រមទាំងសម្ភារៈ សម្រាប់សេពគ្រឿងញៀន មួយចំនួនទៀត។

មុននឹងឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងល្បាតពួនស្ទាក់ អស់រយៈពេលជាច្រើន ថ្ងៃរហូតឃាត់ខ្លួនបានជនសង្ស័យ ទាំង៣នាក់មានឈ្មោះដូចជា ៖ ទី១ ឈ្មោះ សាត ស៊ីណន ហៅអ៊ុ (ជាម្ចាស់បន្ទប់) ភេទប្រុស អាយុ42ឆ្នាំ,ទី២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ41ឆ្នាំ, ទី៣ ឈ្មោះ ទូច ពៅ ភេទស្រី អាយុ21ឆ្នាំ។

បន្ទាប់ពីសាកសួរជន សង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេទាំង៣នាក់ ពិតជាបានចែកចាយ គ្រឿងញៀន និងបានប្រើប្រាស់ អាវុធដោយខុសច្បាប់ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូន មកការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ៕

To Top