ព័ត៌មានជាតិ

មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បញ្ជាកងកម្លាំង ៥០រូប និងរថយន្ដទៅជួយសង្គ្រោះ កម្មករ ក្នុងករណីរលំអគារ

ភ្នំពេញ ៖ ដោយអនុវត្តតាម បទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀប ចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចាត់តាំងឲ្យ កងកម្លាំង៥០រូប រួមជាមួយរថយន្តដុងហ្វឹង ចំនួន១០គ្រឿង និងរថយន្តសង្គ្រោះ០១គ្រឿង ធ្វើដំណើរទៅកាន់ខេត្តកែប រួមសហការជួយអន្តរាគមន៍ ក្នុងហេតុការបាក់រលំ អគារកម្ពស់៧ជាន់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ កងពលតូចដឹកជញ្ជូនលេខ ៩៩ ។

សូមជម្រាបថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានករណី បាក់ស្រុតអគារ កម្ពស់៧ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សជាប់ នៅខាងក្នុងប្រហែល ៣០ទៅ៤០នាក់ ដែលហេតុការណ៍នេះ តឡើង កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ៕

To Top