ព័ត៌មានជាតិ

Update : រហូតពេលនេះ កម្លាំងសមត្ថកិច្ចជួយសង្គ្រោះ ជនរងគ្រោះ បាន១៩នាក់ក្នុង នោះស្លាប់៣នាក់ (វីដេអូ)

គិតម៉ោង៨យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

Posted by កងពលតូចលេខ៧០ on Friday, January 3, 2020
សកម្មភាព ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះនៅក្នុងគំនរអគារកម្ពស់៧ជាន់

សកម្មភាព ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះនៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប

Posted by Dap_News_Website on Friday, January 3, 2020

ភ្នំពេញ ៖ រហូតមកដល់ម៉ោង៨យប់នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ បាន១៩នាក់ ហើយក្នុងនោះស្លាប់៣នាក់ ក្នុងករណីបាក់រលំអគារ នៅក្រុងកែប ខេត្តកែប នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

ខណៈពេលនេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះទៅដល់កន្លែង កើតហេតុផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ស្របពេលដែលកម្លាំងគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្លាំងសង្គ្រោះ ៧១១ ដុតដៃ ដុតជើង សង្គ្រោះកម្មករ ចេញពីគំនរបាក់បែក ៕

To Top
×