ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ ការជួយសង្គ្រោះ ប្រើពេលយូរ ព្រោះគិតពីអាយុ ជនរងគ្រោះ (វីដេអូ)

នាយករដ្ឋមន្រ្តី៖ ការជួយសង្គ្រោះ ប្រើពេលយូរ ព្រោះគិតពីអាយុ ជនរងគ្រោះ

នាយករដ្ឋមន្រ្តី៖ ការជួយសង្គ្រោះ ប្រើពេលយូរ ព្រោះគិតពីអាយុ ជនរងគ្រោះhttps://www.dap-news.com/national/2020/01/05/22056/

Posted by Dap_News_Website on Sunday, January 5, 2020

ភ្នំពេញ៖ ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែក នៃអគាររលំ បានប្រើរយៈពេជិត២ ថ្ងៃ(៤៣ម៉ោង ២០នាទី)ចាប់ពីថ្ងៃទី៣ មករា ហើយត្រូវបាន បិទបញ្ចប់ជាស្ថាពរ ត្រឹមម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ។

ដើម្បីដោះស្រាយនូវចំងល់ និងមតិរិះគន់មួយចំនួន សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានចេញបកស្រាយថា ការប្រើពេលយូរយ៉ាងនេះព្រោះគិតពីអាយុ ជនរង គ្រោះ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ប្រតិបត្តិការរុករក ជនរងគ្រោះក្នុងអគារបាក់រលំ នៅថ្ងៃទី៥ មករា សម្តេចតេជោបានមានប្រសាសន៍ថា ប្រតិបត្តិរុករក និងជួយសង្គ្រោះនេះត្រូវបានបិទបញ្ចប់នៅម៉ោង ១១:៣៥ នាទីព្រឹក ដោយប្រើរយៈពេល៤៣ម៉ោង នេះជាការឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ហេតុអី្វប្រតិបត្តិការនេះ ត្រូវប្រើពេលយូរម្ល៉េះ? ។

សម្តេចតេជោ បានបញ្ជាក់ថា “យើងមិនអាចធ្វើដោយ ទទឹងទិសនោះទេ ពោលគឺពេលណា ដែលយើងសង្ស័យថា មានអ្នកនៅរស់ គឺយើងត្រូវបញ្ឈប់គ្រឿងចក្រ ហើយត្រូវរកវិធី ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ម្យ៉ាងវិញទៀត យើងក៏ត្រូវគោរព ទៅលើសាកសព ផងដែរ យើងមិនអាចឲ្យគ្រឿងចក្រ កាយទៅប៉ះពាល់ ដល់សាកសពឡើយ”។

ចំពោះការជួយឧបត្ថម្ភ ទៅលើជនរងគ្រោះ សម្ដេចតេជោ បានប្រកាសឧបត្ថម្ភថវិកា ដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នករងរបួសទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លាន រៀលទៀតសម្រាប់ពិធីបុណ្យសព ។

សូមបញ្ជាក់ថា ប្រតិបត្តិការរុករកនិងសង្គ្រោះ ត្រូវបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់  ថ្ងៃទី៥ មករានេះ លទ្ធផលរកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ )

– របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ )

– ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ )

ក្នុងនោះចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )៕

To Top