ព័ត៌មានជាតិ

សម្តេចតេជោ រំលឹកពីលោក សយ សុភាព ដែលនិយាយប៉ះពាល់ដល់ អូស្មាន ហាស្សាន់ (វីដេអូ)

ភ្នំពេញ ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន ជាង៥ពាន់នាក់ ជាលើកទី៤ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកពី ឈ្មោះលោក សយ សុភាព ដែលបានធ្វើអធិប្បាយ ប៉ះពាល់ដល់លោក អូស្មាន ហាស្សាន់ នាពេលកន្លងមក។

ក្នុងឱកាសនោះ សម្តេចតេជោ បានលើកឡើងថា អ្នកសារព័ត៌មាន ត្រូវមានទំនួលខុសត្រូវ និងមានវិជ្ជាជីវៈ បើធ្វើឲ្យប៉ះពាល់ អ្វីមួយហើយ ត្រូវសុំទោស និងកែតម្រូវជាការស្រេច។

សម្តេចបន្តថា ដូចករណីលោក សយ សុភាព អីចឹង បើនិយាយទៅប៉ះពាល់ ត្រូវសុំទោសជាការស្រេច។ ដោយសម្តេចបានបញ្ជាក់ថា ពេលនោះ សម្តេចឲ្យបានលោក សយ សុភាព សុំទោស លោក ឧស្មាន ហ្សាសាន់ ដែរ។

To Top