ព័ត៌មានជាតិ

លោក សុខ ឥសាន៖ បាត់ EBA មិនមែនបាត់ទីផ្សារនាំ ទំនិញពីកម្ពុជាចូល EU ទេ​

ភ្នំពេញ៖ នៅក្នុងអំឡុងខែកុម្ភៈនេះ ជាពេលវេលាកំណត់ របស់សហភាពអឺរ៉ុប(EU)ក្នុងការសម្រេចចិត្តជាចុងក្រោយត្រូវដកហូត ឬរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែងអាវុធ(EBA)បន្តទៀតឲ្យកម្ពុជា ។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ទោះបាត់EBAពីកម្ពុជាគឺមិនមែនជាការបាត់ទីផ្សារការនាំទំនិញពីកម្ពុជាចូលEUទេ​ ។

ការប្រកាសដកឬបន្តEBA របស់EU គឺប្រសិនបើរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ។

លោក សុខ ឥសាន បានលើកឡើងតាមបណ្តាញតេឡេ ក្រាមនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា “EBAមិនមែនជាទីផ្សារទំនិញរបស់កម្ពុជានិងបណ្តាប្រទេសក្រីក្រទេ​ ។ បាត់EBAពីកម្ពជាមិនមែនបាត់ទីផ្សារនាំទំនិញពីកម្ពុជាចូលអឺរ៉ុបទេ​” ។ 

លោកថា បេីEUយកEBA ធ្វេីជាកូនជញ្ជីងជាមួយលទ្ ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា​ គឺកម្ពុជាមានហេតុផល នឹងតស៊ូមតិជាមួយដែរ​  ។ 

លោកឲ្យដឹងទៀតថា សហភាពអឺរ៉ុមានទំនាក់ទំនង ជាមួយអាស៊ាន​ ហើយបេីសហភាពអឺរ៉ុប មានបញ្ហាជាមួយកម្ពុជាក៏ដូចជាមានបញ្ហាជាមួយអាស៊ានដែរ​ ។  

ជាមួយគ្នានេះដែរ លោក សុខ ឥសាន អះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោង១៦ដែល មានទុនជិត១០០០លានដុល្លារ ដូច្នេះបរិយាកាសវិនិយោគ នៅកម្ពុជានៅតែល្អ​  ។ 

ចំពោះសេណារីយោដ៏ល្អបំផុត របស់គណបក្សប្រជានកម្ពុជា​    លោកថា គឺបន្តប្រកាន់យកនូវផ្លូវដែលបានដេីររួចហេីយ និងកំពុងដេីរដេីម្បីការពាររសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា​៕

To Top