ភ្នំពេញ៖ គិតមកដល់ពេលនេះ ការប្រកួតបាល់ទាត់ ដណ្តើមពានលីកកំពូលនៃ ចក្រភពអង់គ្លេស បានឈានមកដល់ ពាក់កណ្តាលរដូវកាល ២០១៩-២០២០ នៃការប្រកួតទាំងមូលហើយ ដោយលទ្ធផលបច្ចុប្បន្នក្រុម Manchester City ដែលជាដៃគូឥតខ្ចោះរបស់ ស្រាបៀរ កម្ពុជា ស្ថិតនៅក្នុងលេខរៀងទី ២ ជាមួយ ពិន្ទុ៥១ គ្រាប់ដេញតាម Liverpool ជាមួយពិន្ទុ ៧៣គ្រាប់។
ខណៈដែលក្រុម Manchester City កំពុងប្រឹងប្រែងអស់លទ្ធភាព រាល់ការប្រកួត ស្រាបៀរ កម្ពុជា ក៏កំពុងព្យាយាមទាក់ទាញអ្នកគាំទ្រ ក្រុមបាល់ទាល់ជើងឯក ២ រដូវជាប់គ្នានេះ អោយមកជួយស្រែកហ៊ោគាំទ្រ ដល់ដៃគូរបស់ខ្លួនផងដែរ ដោយសហការជាមួយ ក្រុមតារាចម្រៀង Original ល្បីៗ ២ ក្រុម គឺ Mustache Band និងក្រុមតូច Small World Small Band (SWSB) មកចូលរួមផ្តល់ នូវភាពសប្បាយរីករាយបន្ថែម ដល់អតិថិជនស្រាបៀរ កម្ពុជា ដែលមកទស្សនា ការផ្សាយបន្តផ្ទាល់ ការប្រកួតរវាងក្រុម Manchester City ប៉ះជា មួយក្រុម West Ham នារាត្រីថ្ងៃអាទិត្យទី ៩ កុម្ភៈ វេលាម៉ោង ១១: ៣០ នាទី នៅទីតាំងផាប់ចំនួន ៥ កន្លែង។
ដោយឡែក Mustache Band នឹងសម្តែងនៅផាប់ The Storm (https://goo.gl/maps/sd7c4C2a2knu2aNcA) ស្ថិតនៅលើផ្លូវឧកញ្ញាទេពផន (182), ចំណែកក្រុមតូច SWSB សម្តែងនៅផាប់ Old Place (https://goo.gl/maps/gSczZPtjtsQQ3tbA9) លើផ្លូវ 257 សង្កាត់ទឹកល្អក់3, ហើយផាប់ចំនួន 3ទៀតរួមមាន ផាប់ Panorama (https://goo.gl/maps/A8mfpr6ZiFWzDvWaA) លើផ្លូវស៊ីសុវត្ថិ កែងផ្លូវ 178, ផាប់ Eden The Cornerstone (https://goo.gl/maps/Q2ZH4xqd26BgRX6d9) លើ វិថី តេជោដំឌិន (154), និង ផាប់ All Sport bar (https://goo.gl/maps/8QxusJmZxZzFCxRA7) លើផ្លូវលីយ៉តឡាយ (172)។
ក្រៅពីទស្សនាការសម្តែង និង ការប្រកួតបាល់ទាត់ ស្រាបៀរ កម្ពុជា ក៏នឹងរៀបចំការចាប់ ឆ្នោតផ្តល់ជូនរង្វាន់ដូចជា ទូរទស្សន៍ ៣២ អ៊ីង, រង្វាន់ ស្រាបៀរ កម្ពុជា និង ភេសជ្ជៈប៉ូវកំលាំង វើក WURKZ ផងដែរ។
កម្មវិធីទាំងមូលនេះ នឹងចាប់ផ្តើមពីម៉ោង៧ យប់ ដល់ម៉ោង១ទៀបភ្លឺ ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២០។
ពិសាដោយការទទួលខុសត្រូវ!